ព័ត៌មានជាតិ
ពលរដ្ឋនៅបុរីពិភពថ្មីត្រពាំងថ្លឹងជាង ៩០% ចាប់ផ្តើមចូលមករស់នៅធម្មតាវិញ
ដោយមានចំណាត់ការពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាទឹកជំនន់លិចក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ពេលនេះទឹកបានស្រកអស់ ១០០% ហើយពលរដ្ឋក៏ចាប់ផ្តើមចូលមករស់នៅធម្មតាវិញ។
ភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃដោយសារឥទ្ធិពលព្យុះ តាំងពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញទទួលរងនូវការលិចលង់។ ដោយឡែកប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីពិភពថ្មីត្រពាំងថ្លឹង ក្នុងខណ្ឌពោធិ៍សែនជ័យក៏ទទួលរងនូវការលិចលង់លំនៅឋានយ៉ាងធ្ងន់ប្រមាណ១០០០ល្វែង ក្នុងចំណោមខ្នងផ្ទះ៣១១៣ល្វែង។
មន្ទីរសាធារណការរាជធានីភ្នំពេញឲ្យដឹងថា ក្រោយការបូមទឹកចេញឃើញថា មកដល់ពេលនេះ ស្ថានភាពទឹកបានស្រកអស់ពីក្នុងបុរីហើយ។ អ្វីដែលនៅសេសសល់ គឺក្រុមការងារកំពុងបន្តបូមស្តារលូ បាញ់ទឹកលាងសំអាត កើបសំអាតភក់ សំរាម និងបាញ់ថ្នាំសម្លាប់មេរោគជូនបងប្អូនប្រជាពលរដ្ឋក្នុងបុរី ខណៈពេលនេះ មានប្រជាពលរដ្ឋប្រមាណ ៩០% បានមកចូលរស់នៅតាមលំនៅដ្ឋានជាធម្មតាហើយ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ