ព័ត៌មានអន្ដរជាតិ
ចិន ប្រតិកម្មតបទៅ FBI រឿងថា ប្រភពដើមកូវីដធ្លាយចេញពីមន្ទីរពិសោធន៍ ក្រុងអ៊ូហាន
ប្រទេសចិនបានប្រតិកម្មយ៉ាងខ្លាំងក្លា បន្ទាប់ពីនាយកការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) លោក Christopher Wray បានវាយតម្លៃថា ប្រភពដើមនៃវីរុសកូវីដ ១៩ ទំនងជាលេចធ្លាយពីមន្ទីរពិសោធន៍នៅក្នុងទីក្រុងអ៊ូហាន ប្រទេសចិន ។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានចេញមកជំទាស់យ៉ាងដាច់អហង្ការទៅនឹងការវាយតម្លៃរបស់ FBI នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ។
លោកស្រីបាននិយាយថា កន្លងមកអ្នកជំនាញនៃបេសកកម្មរួមគ្នារបស់ប្រទេសចិន និងអង្គការសុខភាពពិភពលោក (WHO) បានឈានដល់ការសន្និដ្ឋានផ្អែកតាមវិទ្យាសាស្ត្រ ដោយឯកភាពគ្នាកាលពីឆ្នាំ ២០២១ ថា ទ្រឹស្ដីនៃការលេចធ្លាយប្រភពដើមវីរុសកូវីដ ១៩ ចេញពីមន្ទីរពិសោធន៍របស់រដ្ឋាភិបាលចិន ត្រូវបានចាត់ទុកថា “មិនទំនងទាល់តែសោះ” ហើយការសន្និដ្ឋានេះ ក៏ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ និងសហគមន៍វិទ្យាសាស្ត្រផងដែរ ។
លោកស្រី Mao បាននិយាយថា “ការយកសហគមន៍ស៊ើបការណ៍សម្ងាត់ដូចជា FBI ឲ្យទទួលខុសត្រូវចំពោះបញ្ហាវិទ្យាសាស្ត្រ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា បញ្ហានេះគឺជារឿងនយោបាយ” ។ លោកស្រីក៏បាននិយាយផងដែរថា “ការសន្និដ្ឋានដែលធ្វើឡើងដោយ FBI គឺមានភាពជឿជាក់តិចតួចណាស់” ។
ជាចុងក្រោយ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា “សហរដ្ឋអាមេរិកនឹងមិនជោគជ័យក្នុងការបង្ខូចកិត្តិយសប្រទេសចិនដោយការកែប្រែទ្រឹស្តី “ការលេចធ្លាយមន្ទីរពិសោធន៍” បែបនេះឡើយ ប៉ុន្តែវានឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្លួនទៅវិញទេ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ FBI ចេញមុខអះអាងថា វីរុសកូវីដ១៩ ទំនងធ្លាយចេញពីមន្ទីរពិសោធន៍ចិន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា