កីឡា
ហែលទឹកសិង្ហបុរី២២នាក់ដាក់គោលដៅកំពូលតារាងមេដាយស៊ីហ្គេមនៅកម្ពុជា
សមាគមកីឡាហែកទឹកសិង្ហបុរីបានចេញបញ្ជីឈ្មោះអត្តពលិក២២នាក់ចុងក្រោយហើយដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាជាមួយនឹងគោលដៅឈរលើកំពូលតារាងមេដាយសម្រាប់ប្រភេទកីឡាហែលទឹក។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងទៅនេះ សិង្ហបុរីបានសម្រេចបញ្ជូនអត្តពលិកចំនួន៥៧២នាក់ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា លើ៣០ប្រភេទកីឡា។ ក្នុងចំណោមកីឡាទាំង៣០ប្រភេទដែលសិង្ហបុរីចូលរួមប្រកួត ក៏មានកីឡាហែលទឹកដែលជាកីឡាមានសក្តានុពលបំផុតរបស់សិង្ហបុរី។
សម្រាប់កីឡាហែលទឹកមានកីឡាករ និងកីឡាការិនីចំនួន២២រូបដែលសុទ្ធតែខ្លាំង និងធ្លាប់មានបទពិសោធច្រើន ហើយក៏ធ្លាប់ឈ្នះមេដាយអន្តរជាតិជាច្រើនដែរ។ នៅផេករបស់សមាគមកីឡាហែលទឹកសិង្ហបុរីបានចេញកាលពីថ្ងៃទី១ ខែមីនា ម្សិលមិញបានលើកឡើងថា ២២នាក់សុទ្ធតែខ្លាំង ម្នាក់ៗឈ្នះមេដាយមាស១គ្រឿងគឺនឹងឈរលើកំពូលតារាងមេដាយនៃកីឡាហែលទឹកនៅស៊ីហ្គេម លើកទី៣២។
ក្នុងចំណោមកីឡាករ និងកីឡាការិនីដែលមានបទពិសោធច្រើន ក៏មានដាក់បញ្ចូលអត្តពលិកថ្មីដែលមានសក្កានុពលផងដែរ។ វត្តមានអត្តពលិកខ្លាំងៗទាំងនោះមានដូចជា កីឡាករ Teong Tzen Wei ធ្លាប់ឈ្នះមេដាយមាស៤គ្រឿង និងសំរឹទ្ធ១គ្រឿងពីស៊ីហ្គេម។ កីឡាការិនី Amanda Lim ធ្លាប់ឈ្នះមេដាយស៊ីហ្គេម១៥គ្រឿងគឺមាស១០ ប្រាក់៣ និងសំរឹទ្ធ២។

កីឡាការិនី Ting Wen Quah ជាម្ចាស់មេដាយស៊ីហ្គេម ៣៧គ្រឿងគឺមាស១៨ ប្រាក់១៦ និងសំរឹទ្ធ៣ ក៏នឹងមានវត្តមាននៅលើទឹកដីកម្ពុជាដែរ ខណៈកីឡាករ Zheng Wen ដែលជាម្ចាស់មេដាយស៊ីហ្គេម៣០គ្រឿងគឺ មាស១៩ ប្រាក់៨ និងសំរឹទ្ធ៣ ក៏ជាក្តីសង្ឃឹមរបស់សិង្ហបុរីក្នុងការប្រមូលមេដាយនៅលើទឹកកម្ពុជាផងដែរ៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់