ព័ត៌មានអន្ដរជាតិ
មកស្គាល់ យន្តហោះចម្បាំង F-16 ដ៏មានឥទ្ធិពលរបស់ អាមេរិក ដែល អ៊ុយក្រែន កំពុងទទូចចង់បាន
យន្តហោះចម្បាំង F-16 ជាយន្តហោះចម្បាំងដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក ខណៈបច្ចុប្បន្នអ៊ុយក្រែនក៏កំពុងស្នើសុំចង់បានយន្តហោះចម្បាំងនេះទៅប្រើប្រាស់ក្នុងសង្គ្រាមជាមួយរុស្ស៊ីផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណា រដ្ឋបាលរបស់លោក ចូ បៃដិន បានបដិសេដមិនទាន់បញ្ជូនវាទៅដល់ទីក្រុងកៀវឡើយ ។
ដូច្នេះតើហេតុអ្វីបានជាអ៊ុយក្រែនត្រូវការយន្តហោះចម្បាំង F-16 បែបនេះ?
F-16 ជាប្រភេទយន្តហោះចម្បាំងម៉ាស៊ីន១ កៅអី១ របស់អាមេរិក ដែលមានមុខងារពហុជំនាញក្នុងការប្រយុទ្ធជាមួយគូរសត្រូវដ៏ខ្លាំងក្លា ។ សមត្ថភាពប្រយុទ្ធរបស់វា អាចកំណត់គោលដៅបានយ៉ាងច្បាស់ ទោះស្ថិតនៅក្នុងស្ថានភាពអាកាសធាតុបែបណាក៏ដោយ ដោយសារតែវាបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ។
F-16 អាចហោះហើរបានចម្ងាយជាង ៨៦០ គីឡូម៉ែត្រ និងអាចបញ្ជូនអាវុធរបស់ខ្លួនជាមួយនឹងគោលដៅជាក់លាក់ត្រឹមត្រូវខ្ពស់ អាចការពារខ្លួនប្រឆាំងនឹងយន្តហោះសត្រូវ និងត្រឡប់ទៅចំណុចចាប់ផ្តើមរបស់វាវិញបានយ៉ាងល្អ ។ ទោះបីជាស្ថានភាពផ្ទៃមេឃមានសភាពអាប់អួរមើលមិនច្បាស់ក៏ដោយ តែ F-16 នៅតែមានសមត្ថភាពវាយប្រហារទៅកាន់សត្រូវយ៉ាងត្រឹមត្រូវ ។
F-16 នេះចាប់ផ្តើមផលិតឡើងនៅក្នុងឆ្នាំ ១៩៧៤ ដោយក្រុមហ៊ុន General Dynamics ។ លុះចូលមកឆ្នាំ ១៩៩៣ ដល់ ១៩៩៥ ក្រុមហ៊ុន Lockheed Corporation ផ្តើមផលិតបន្ត ហើយចុងក្រោយ ចាប់ពីឆ្នាំ ១៩៩៥ ដល់បច្ចុប្បន្ន ក្រុមហ៊ុន Lockheed Martin ជាអ្នកផលិតវិញ ហើយមកដល់បច្ចុប្បន្ន យន្តហោះចម្បាំងដ៏មានប្រសិទ្ធភាពមួយនេះ មានចំនួន ៤,៦០៤ គ្រឿង ។
នៅក្នុងសមរភូមិប្រយុទ្ធវិញ កងទ័ពអាកាសអាមេរិកបានប្រើ F-16 ហោះហើរក្នុងប្រតិបត្តិការព្យុះវាលខ្សាច់ ក្នុងឆ្នាំ ១៩៩១ និងនៅតំបន់បាល់កង់ក្រោយទសវត្សរ៍ឆ្នាំ ១៩៩០ ។ ក្រោយមក F-16 ក៏បានហោះល្បាតតំបន់គ្មានការហោះហើរក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងអំឡុងពេលប្រតិបត្តិការ Northern Watch និង Southern Watch ហើយថែមទាំងចូលប្រយុទ្ធក្នុងអំឡុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន និងសង្រ្គាមនៅអ៊ីរ៉ាក់ពីឆ្នាំ ២០០១ និង ២០០៣ ផងដែរ ហើយរហូតដល់ឆ្នាំ ២០១១ យន្តហោះ F-16 បានចូលរួមក្នុងអន្តរាគមន៍នៅលីប៊ីម្តងទៀត ។
យន្តហោះចម្បាំង F-16 ផលិតឡើងក្រោមកិច្ចព្រមព្រៀងមិនធម្មតាមួយបង្កើតដោយសម្ព័ន្ធរវាងសហរដ្ឋអាមេរិក និងប្រទេសចំនួន ៤ របស់អង្គការណាតូ រួមមានបែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ និងន័រវែស ។ ដំបូង F-16 ត្រូវបានប្រទេសទាំងបួន និងអាមេរិក ផលិតរួមគ្នាតែ ៣៤៨ គ្រឿងប៉ុណ្ណោះសម្រាប់កងទ័ពអាកាសរបស់ពួកគេ ។
F-16 មានប្រវែង ១៥ ម៉ែត្រ និងមានស្លាប ៩.៤៥ ម៉ែត្រ ។ វាត្រូវបានបំពាក់ដោយម៉ាស៊ីន Pratt & Whitney ឬ General Electric ដែលអាចបង្កើតកម្លាំងរុញច្រានពី ១០២ ទៅ ១៣០ គីឡូវ៉ាត់ និងបង្កើនល្បឿនយន្តហោះឲ្យលឿនជាងសំឡេង ២ ដង ។
ជាមួយនឹងបន្ទុកធម្មតា យន្តហោះ F-16 មានទម្ងន់ប្រហែល ១០ តោន ដែលតិចជាងពាក់កណ្តាលនៃទម្ងន់របស់ F-4 Phantom II ជំនាន់មុន ។ មិនតែប៉ុណ្ណោះ វាអាចផ្ទុកអាវុធបានចំនួនជិត ៨ តោន ដែលរួមមានមីស៊ីល Maverick និងមីស៊ីលបាញ់កាំរស្មី Laser ក៏ដូចជាអាវុធផ្សេងៗទៀតផងដែរ ។
គួរបញ្ជាក់ថា បើសិនជាលោក ចូ បៃដិន ផ្តល់ជំនួយយន្តហោះ F-16 ទៅឲ្យអ៊ុយក្រែនស្របតាមការស្នើសុំរបស់លោក Zelensky ជាច្រើនលើកច្រើនសារពិតមែននោះ សង្គ្រាមជាមួយទីក្រុងមូស្គូ ប្រាកដជាអាចមានស្ថានភាពប្រែប្រួល អូសបន្លាយរយៈពេលកាន់តែយូរ និងកាន់តែអាក្រក់ជាងមុនទៅទៀតក៏ថាបាន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Aire force, Wikipedia
ចុចអាន ៖ នាយករដ្ឋមន្ត្រីឥណ្ឌា ស្តីបន្ទោសពិភពលោក នៅកិច្ចប្រជុំ G20
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៨ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»