Connect with us

កីឡា

គ្រូវៀតណាមថ្មី ដឹកនាំក្រុម U-22 ហ្វឹកហាត់ម៉ោង ៩ យប់ ស្របពេលកីឡាករមិនសម្ដែងការភ្ញាក់ផ្អើល

បានផុស

នៅ

កីឡាករ U-22 វៀតណាម បាន​ហ្វឹកហាត់​លើកដំបូង​ជាមួយ​គ្រូ​បង្វឹក Philippe Troussier នៅ​ម៉ោង ៩ យប់ ថ្ងៃ​ទី ០១ ខែ​មីនា ដើម្បី​ទន្ទឹង​រង់ចាំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី ៣២ នៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​គ្រោងទុក ការ​ហ្វឹកហាត់​ដំបូង នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង ៨ និង ០០ នាទី ដល់​ម៉ោង ១០ និង ៣០ នាទី។ យ៉ាងណាក៏ដោយ ដោយ​ផ្អែកលើ​ស្ថានភាព​ជាក់ស្ដែង គ្រូ​បង្វឹក​ថ្មី U-22 វៀតណាម លោក Philippe Troussier បាន​រៀបចំ​វគ្គ​ហ្វឹកហាត់​នៅ​ម៉ោង ៩ យប់។ នេះ​គឺជា​ពេលវេលា​ថ្មី​មួយ​សម្រាប់​កីឡាករ​វៀតណាម​ជាច្រើន។

ក្រុម​ទាំងមូល​កម្ដៅ​សាច់ដុំ​រយៈពេល ៤០ នាទី មុន​ពេល​ចូល​ទៅកាន់​ទីលាន។ ចែករំលែក​អំពី​កាលវិភាគ​ហ្វឹកហាត់​ពេលយប់​បែបនេះ​របស់​ក្រុម កីឡាករ Tuan Tai បាន​និយាយ​ថា គ្រប់គ្នា​មិន​ភ្ញាក់ផ្អើល​ទេ នៅ​ពេល​ពួកគេ​ហ្វឹកហាត់​ពេលនេះ។

ដើម្បី​ធានា​បាន​នូវ​អាហារូបត្ថម្ភ និង​សុខភាព​សម្រាប់​កីឡាករ សហព័ន្ធ​បាន​ផ្ដល់​ការ​ណែនាំ​អំពី​របប​អាហារ ការ​ធ្វើ​លំ​ហាត់ប្រាណ និង​ការ​សម្រាក​។ Tuan Tai ចែករំលែក​ថា «​ផែនការ​ហ្វឹកហាត់​ទាំងអស់ ត្រូវ​បាន​ផ្សព្វផ្សាយ​ជាមុន​ដោយ​ក្រុម​គ្រូ​បង្វឹក។ ជា​ធម្មតា​យើង​ញ៉ាំ ២ ទៅ ៣ ម៉ោង មុន​ពេល​ហ្វឹកហាត់ បន្ទាប់មក​ប្រសិនបើ​អ្នកមាន​អារម្មណ៍​ឃ្លាន អ្នក​នឹង​ញ៉ាំ​អាហារសម្រន់ បន្ទាប់មក​ចូល​គេង។ ទាក់ទង​នឹង​ការ​ហ្វឹកហាត់​នៅ​ពេល​ល្ងាច ខ្ញុំ​គិត​ថា Philippe Troussier បាន​រៀបចំ និង​គណនា​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​កីឡាករ​»។

កីឡាករ​ដែល​កើត​ក្នុង​ឆ្នាំ ២០០១ បាន​និយាយ​ថា បរិយាកាស នៃ​ក្រុម​ទាំងមូល​គឺ​រំភើប។ នៅ​ក្នុង​ការ​ហ្វឹកហាត់​ដំបូង គ្រូ​បង្វឹក Philippe Troussier បាន​ផ្ដល់​ឲ្យ​សិស្ស​របស់​លោក​នូវ​ការ​ហ្វឹកហាត់​កាយសម្បទា និង​ការ​សម្របសម្រួល​ជាមួយ​នឹង​បាល់។ កីឡាករ​របស់ Viettel បាន​បង្ហើប​ថា គ្រូ​បង្វឹក​ក្រុម U23 វៀតណាម មាន​បុគ្គលិកលក្ខណៈ​ខុសគ្នា​ទាំងស្រុង​ក្នុង​ការ​អនុវត្ត និង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ។

នៅ​ថ្ងៃ​ទី ២ ខែ​មីនា U23 វៀតណាម នឹង​ធ្វើការ​ប្រកួត​ចំនួន ២ លើក តាម​ម៉ោង​កំណត់ គឺ​ម៉ោង ១០ និង ០០ នាទី ដល់ ១២ និង ៣០ នាទី​ថ្ងៃត្រង់ និង ៨ និង ០០ នាទី ដល់ ១០ និង ៣០ នាទី​យប់។ នេះ​ជា​ដំណាក់កាល​ទី ១ ក្នុងចំណោម ៤ ដំណាក់កាល​ហ្វឹកហាត់​របស់ U23 វៀតណាម ក្នុង​ខែ​មីនា​នេះ ក្នុង​គោលបំណង​ការពារ​មេដាយ​មាស​ស៊ីហ្គេម លើក​ទី ៣២៕

ប្រភព ៖ webthethao.vn

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋាភិបាលកម្ពុជាបន្តផ្តល់អត្ថប្រយោជន៍ពិសេសសម្រាប់គម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុដល់ដំណាច់ឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Unicef៖ សិស្ស​សាលា​ ២៤២​លាន​នាក់បូក​កុមារ​​​កម្ពុជា​ផង ​រងផលប៉ះពាល់​ដោយសារបញ្ហាអាកាសធាតុ​ក្នុង​ឆ្នាំ​២០២៤

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ក្រសួងការបរទេសរុស្ស៊ី ចោទ​ អ៊ុយក្រែន​ជួញដូរ​សរីរាង្គ​គ្រឿងក្នុង​មនុស្ស​​​​​

សុខភាព២ ម៉ោង មុន

ជំងឺគីសបបូរមាត់ត្រូវព្យាបាលដោយវះកាត់ មិនអាចព្យាបាលដោយត្រឹមតែលេបថ្នាំបានឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្នាក់ពិសេសនៅសាលា ទៀ បាញ់ គំរូ បណ្ដុះបណ្ដាលកុមារខ្សោយសតិបញ្ញាឱ្យអាចចូលរៀនដូចក្មេងដទៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម