ព័ត៌មានជាតិ
សម្ដេចនាយករដ្ឋមន្ត្រីលើកយោបល់ចុះបញ្ជីក្បាច់គុនប្រដាល់រួមគ្នាចៀសវាងទំនាស់ដណ្ដើមជាម្ចាស់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២ ខែមីនានេះ បានលើកយោបល់ឱ្យប្រទេសកម្ពុជា ថៃ ឡាវ និងប្រទេសមីយ៉ាន់ម៉ា ធ្វើការសម្របសម្រួលចុះបញ្ជីក្បាច់គុណប្រដាល់រួមនៅក្នុងក្របខ័ណ្ឌបេតិកភណ្ឌអរូបីនៅអង្គការយូនីស្កូ ដើម្បីចៀសវាងទំនាស់ដណ្ដើមគ្នាធ្វើជាម្ចាស់។
![](https://www.kampucheathmey.com/wp-content/uploads/2023/03/photo_2023-03-02_17-02-59-1024x682.jpg)
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២៥ ថា ការដណ្ដើមគ្នាធ្វើកម្មសិទ្ធិរឿងនេះជារឿងដែលមិនគួរចិញ្ចឹមទំនាស់ដែលអូសបន្លាយមិនចេះចប់ ខណៈភាពចម្រូងចម្រាស់រវាងក្បាច់គុណខ្មែរ និងក្បាច់គុនថៃ ឡាវ និងមីយ៉ាន់ម៉ាក៏មានដែរ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងច្បាស់ជាដឹងថា នៅតាមប្រាសាទរបស់យើងពិតជាមាននៅក្បាច់គុននោះពិតប្រាកដក៏ប៉ុន្តែចំណុចនេះ តើយើងអាចធ្វើការសន្ទនាជាមួយបណ្ដាប្រទេសដែលជាប់ពាក់ព័ន្ធ ដូចជាកន្លងទៅខ្ញុំក៏មានការសន្ទនាជាមួយនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីឡាវ។
តើយើងអាចពិភាក្សាសម្របសម្រួលគ្នាបានទេ! ឧទារហរណ៍យើងអាចចុះបញ្ជីរួមគ្នានៅក្នុងក្របខ័ណបេយតិកភ័ណ្ឌអរូបីនៅអង្គការយូនីស្កូ។ ដែលកន្លងទៅ ការទាញព្រ័ត្រយើងបានចុះបញ្ជីរួមគ្នា។ ពេលដែលមកប្រកួតនៅកម្ពុជាយើងហៅឈ្មោះថា គុនខ្មែរ ពេលដែលប្រកួតនៅថៃ ហៅថា Muy Thai ពេលដែលប្រកួតនៅប្រទេសឡាវ ហៅថា គុនឡាវ ឬមីយ៉ាន់ម៉ាហៅតាមប្រទេសទៅ។
សម្ដេចតេជោបញ្ជាក់ថា បើរកការសម្របសម្រួលមួយនេះបាន យើងមិនចាំបាច់ដណ្ដើមគ្នាធ្វើជាម្ចាស់៕
អត្ថបទ៖ ឡេង ដេត
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត