Connect with us

ព័ត៌មានជាតិ

ដាក់កាមេរ៉ាសុវត្ថិភាពក្នុងព្រៃសហគមន៍ព្រៃឈើភ្នំប្រជុំមិត្ត រកឃើញសត្វចតុប្បាទ និងសត្វស្លាបជាច្រើនប្រភេទ

បានផុស

នៅ

សហគមន៍​ភ្នំ​ប្រជុំ​មិត្ត ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ RECOFTC លើ​ការ​រៀបចំ​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍ និង​អភិរក្ស​សត្វព្រៃ បាន​ទទួល​មូលនិធិ​ក្នុង​រូបភាព​គម្រោង​ឥណទាន​សហគមន៍​ព្រៃឈើ ដាក់​កាមេរ៉ា​កំណត់​អត្តសញ្ញាណ​ពពួក​សត្វ​ចតុប្បាទ និង​សត្វ​ស្លាប​បាន​ជា​ច្រើន​ប្រភេទ​នៅ​ក្នុង​តំបន់​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន សំអឿន នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ថា​ឡា​បរិ​វ៉ា​ត់​បាន​ឲ្យ​ដឹង​ថា សហគមន៍​ភ្នំ​ប្រជុំ​មិត្ត ស្ថិត​នៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹងត្រែង ក្នុង​ការ​រក្សា​ការពារ​ព្រៃឈើ និង​អភិរក្ស​សត្វព្រៃ​ក្នុង​សហគមន៍ ដែល​នៅ​សេសសល់ អង្គការ​RECOFTC បាន​ដាក់​កាមេរ៉ា​សុវត្ថិភាព​បាន​កំណត់​អត្តសញ្ញាណ​សត្វចតុប្បាទ និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​នៅ​ក្នុង​តំបន់​នេះ។

លោក​នាយ​ផ្នែក​បាន​បញ្ជាក់​ថា ដើម្បី​បញ្ជាក់​ពី​អត្តសញ្ញាណ​សត្វ​ដែល​នៅ​សេសសល់​រស់នៅ​ក្នុង​តំបន់​នេះ ក្រោយពី​ដាក់​កាមេរ៉ា​សុវត្ថិភាព បាន​រក​ឃើញ និង​បង្ហាញ​ពី​សកម្មភាព​ពពួក​សត្វ​ទាំងនេះ​កំពុង​រស់នៅ​ក្នុង​សហគមន៍​ភ្នំ​ប្រជុំ​មិត្ត​ដូច​មាន​ក្នុង​រូបភាព​ទាំងនេះ។

លោក​បន្ត​ថា តាមរយៈ​កាមេរ៉ា​បាន​ពិនិត្យ​ឃើញ​ពពួក​សត្វ​ដូចជា សត្វ​ទន្សោង ជ្រូកព្រៃ កាំប្រមា ឆ្មា​ព្រៃ ក្ងោក ស្វា ទន្សាយស្លឹក កំប្រុក​ក្រហម ខ្លែងស្រាក ទាព្រៃ ត្រកួត កេងកង កដបចំពុះធំ ទីវព្រៃ ពពូលធំ ស្ទាំង មៀម ទីទុយ អក និង​ក្រសារ​ជាដើម​។ល។

លោក​បន្ត​ទៀត​ថា អង្គការ​RECOFTC ដាក់​កាមេរ៉ា​សុវត្ថិភាព​នេះ ក្នុង​គោលបំណង​ចង់​ដឹង​ពី​សត្វព្រៃ​ដែល​នៅ​សេសសល់​ក្នុង​សហគមន៍​ភ្នំ​ប្រជុំ​មិត្ត​ថា​មាន​សត្វ​អ្វីខ្លះ កំពុង​មាន​ជីវិត​រស់នៅ ហើយ​ងាយ​ស្រួល​ធ្វើការ​អភិរក្ស​ផង​ដែរ។

លោក អ៊ន លន ប្រធាន​សហគមន៍​ប្រជុំ​មិត្ត​បញ្ជាក់​ថា ការ​គ្រប់គ្រង​ព្រៃឈើ និង​អភិរក្ស​សត្វព្រៃ​តំបន់​ខាង​លើ​នេះ ដោយសារ​មាន​ការ​គាំទ្រ​ពី​អង្គការ​RECOFTC និង​ថវិកា​មួយ​ចំនួន ដើម្បី​បង្កើន​ការ​អភិរក្ស ល្បាត​ឲ្យ​បាន​កាន់តែ​ញឹកញាប់ ដើម្បី​ការពារ​ព្រៃឈើ និង​សត្វព្រៃ​គ្រប់​ប្រភេទ ដែល​កំពុង​រស់នៅ និង​ទប់ស្កាត់​ពី​អ្នកប្រមាញ់​ផង​ដែរ។

លោក​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​មួយ​ចំនួន​នៅ​តំបន់​នេះ បាន​ផ្លាស់ប្ដូរ​ទម្លាប់​ពី​ការ​ពឹង​ផ្អែក​លើ​ធនធាន​ធម្មជាតិ ងាក​មក​ដាំដុះ​ដំណាំ​កសិកម្ម និង​លក់ដូរ​ចំណីអាហារ​ជំនួស​វិញ។

សូម​បញ្ជាក់​ថា ដី​ព្រៃ​សហគមន៍​ភ្នំ​ប្រជុំ​មិត្ត​មាន​ផ្ទៃដី ៣២៥៣ ហិកតា ដែល​មាន​ពពួក​សត្វចតុប្បាទ និង​សត្វ​ស្លាប​ជាច្រើន​ប្រភេទ កំពុង​រស់នៅ​តំបន់​នេះ៕

អត្ថបទ ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២២ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ព័ត៌មានជាតិ១៥ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានជាតិ២២ ម៉ោង មុន

គោលការណ៍ការងារ, អ្នកនាំពាក្យ ប្រាប់លោក ហេង សិទ្ធី ឱ្យដាក់បណ្ដឹងមកក្រសួងយុត្តិធម៌ផ្ទាល់

Sokha Hotels

ព័ត៌មានពេញនិយម