ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ មនុស្សជាងពាក់កណ្តាលពិភពលោក នឹងធាត់ខ្លាំង ត្រឹមឆ្នាំ២០៣៥
យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា ជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក នឹងលើសទម្ងន់ ឬធាត់ខ្លាំងនៅត្រឹមឆ្នាំ២០៣៥។
របាយការណ៍ឆ្នាំ២០២៣ របស់សហព័ន្ធភាពធាត់ពិភពលោក បានព្យាករថា ៥១ភាគរយនៃពិភពលោក ឬជាង៤ពាន់លាននាក់ នឹងធាត់ ឬលើសទម្ងន់ក្នុងរយៈពេល១២ឆ្នាំខាងមុខ។
របាយការណ៍បានរកឃើញថា អត្រានៃការធាត់កំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសក្នុងចំណោមកុមារ និងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប។
លោកស្រី Louise Baur ប្រធានសហព័ន្ធភាពធាត់ពិភពលោក បាននិយាយថា ឥឡូវនេះ អ្នកបង្កើតគោលនយោបាយនានា ចាំបាច់ត្រូវធ្វើសកម្មភាពដើម្បីការពារស្ថានភាពកុំឲ្យកាន់តែអាក្រក់ទៅៗ។
លោកស្រីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាពិតជាគួរឲ្យព្រួយបារម្ភណាស់ ដែលយើងរកឃើញអត្រានៃការធាត់ កើនឡើងលឿនបំផុតក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់បែបនេះ។ រដ្ឋាភិបាល និងអ្នកបង្កើតគោលនយោបាយជុំវិញពិភពលោក ត្រូវតែធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីចៀសវាងកុំឲ្យក្មេងជំនាន់ក្រោយ ទទួលរងបញ្ហាសុខភាព ការខាតបង់សង្គម និងសេដ្ឋកិច្ច”។
របាយការណ៍ក៏បានរកឃើញផងដែរថា ភាពធាត់ក្នុងវ័យកុមារ អាចកើនឡើងទ្វេដងពីកម្រិតឆ្នាំ២០២០ ពោលគឺក្មេងប្រុសនឹងកើនដល់២០៨លាននាក់ និងក្មេងស្រីកើនដល់១៧៥លាននាក់ ត្រឹមឆ្នាំ២០៣៥។
របាយការណ៍នេះ បានប្រើប្រាស់សន្ទស្សន៍ម៉ាសរាងកាយ (BMI) សម្រាប់ការវាយតម្លៃរបស់ខ្លួន ដោយត្រូវយកទម្ងន់ (គីឡូក្រាម) គុណនឹងកម្ពស់លើកជាការ៉េ។ ស្របតាមគោលការណ៍ណែនាំរបស់ WHO, ពិន្ទុ BMI លើ២៥គឺលើសទម្ងន់ ហើយលើ៣០គឺធាត់។
របាយការណ៍បានរកឃើញទៀតថា ស្ទើរតែគ្រប់ប្រទេសទាំងអស់ដែលគេរំពឹងថានឹងឃើញការកើនឡើងនៃភាពធាត់ខ្លាំងបំផុតក្នុងឆ្នាំខាងមុខនេះ គឺជាប្រទេសដែលមានចំណូលទាប ឬមធ្យមនៅទ្វីបអាស៊ី និងអាហ្វ្រិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ៧ យ៉ាង ធ្វើឲ្យធាត់ដោយមិនដឹងខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា