Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រប្រតិកម្ម ក្រោយឃើញតម្លៃសំបុត្រប្រគំតន្ត្រី BLACKPINK លើក ២ នៅប្រទេសថៃ

បានផុស

នៅ

ក្រុមចម្រៀង BLACKPINK កំពុងរៀបចំការប្រគំតន្ត្រីជាលើកទីពីរនៅប្រទេសថៃ ក៏ប៉ុន្តែអ្នកគាំទ្រមិនពេញចិត្តនឹងដំណឹងនេះទេ បន្ទាប់ពីឃើញតម្លៃសំបុត្រចូលរួមការប្រគំតន្ត្រីនេះមានតម្លៃកើន​ឡើងខ្លាំងលើសកាលលើកទីមួយទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្មីៗនេះ YG Entertainment បានប្រកាសថា BLACKPINK នឹងត្រលប់មកប្រគំតន្ត្រីនៅទីក្រុងបាងកក ប្រទេស ថៃ សម្រាប់ការប្រគំតន្ត្រីដ៏ធំសម្រាប់ដំណើរទេសចរណ៍ពិភពលោក ‘BORN PINK’ របស់ពួកគេ។ តម្លៃសំបុត្រ VIP សម្រាប់ការប្រគំតន្ត្រីថ្មីគឺមានតម្លៃប្រហែល ៤៥០ ដុល្លារ ខណៈដែលសំបុត្រសម្រាប់ថោកបំផុតមានតម្លៃ ៨០ ដុល្លារ ។ នេះជាការកើនឡើងយ៉ាងខ្លាំងពី តម្លៃសំបុត្រក្នុង ការប្រគំតន្ត្រីនៅខែមករារបស់ពួកគេដែលមានតម្លៃពី ៥៧ ដុល្លារ ដល់ ២៧៦ ដុល្លារ ។

ជាងនេះទៅទៀត បើទោះបីជាតម្លៃខ្ពស់ក៏ដោយ ក៏មិនមានអត្ថប្រយោជន៍អ្វីបន្ថែមទេបើធៀបនឹងការប្រគំតន្ត្រីនៅទីក្រុងបាងកកកាលពីមុនរបស់ BLACKPINK លើកលែងតែកន្លែងអង្គុយជំនួសការឈរ។ ទន្ទឹមនឹងនេះ ម្ចាស់សំបុត្រ VIP ប្រគំតន្ត្រី BLACKPINK ផ្សេងទៀតនៅអឺរ៉ុបអាចជួបនិងឃើញ BLACKPINK ដោយផ្ទាល់បន្ទាប់ពីបញ្ចប់ការប្រគុំតន្ត្រី ។

លើសពីនេះទៅទៀត កន្លែងសម្រាប់ការប្រគំតន្ត្រីរបស់ BLACKPINK លើកទីពីរនៅក្នុងប្រទេសថៃ ​​​​គឺនៅពហុកីឡដ្ឋានជាតិ Rajamangala ដែលស្ថិតនៅខាងក្រៅកណ្តាលទីក្រុង និងអាចសមត្ថភាពផ្ទុកមនុស្សបានដល់ទៅចំនួន ៥១ ពាន់នាក់ឯណោះ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តារា K-pop ៧ រូប ធ្លាប់រងការគំរាមសម្លាប់ពីជនអនាមិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម