Connect with us

KPT+

៥ យ៉ាង អតីតសាស្ត្រាចារ្យមួយរូប ចង់ឲ្យអាណាព្យាបាលនិស្សិតយល់ដឹង

បានផុស

នៅ

អ្នកស្រី Rachel Garlinghouse ធ្លាប់ជាសាស្ត្រាចារ្យបង្រៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមួយអស់រយៈពេល ៩ ឆ្នាំ គាត់តែងតែរៀបចំរួចរាល់សម្រាប់តទល់ជាមួយសិស្សជានិច្ច ប៉ុន្តែបញ្ហាចម្បងនៅពីក្រោយធំនោះគឺមកពីអាណាព្យាបាលទៅវិញ ។ ខាងក្រោមនេះជារឿង ៥ យ៉ាងដែលអ្នកស្រី Rachel ចង់ឲ្យអាណាព្យាបាលយល់ដឹង ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ត្រូវស្គាល់ពីកូនឲ្យច្បាស់

អ្នកស្រីនិយាយថា “ឪពុកម្ដាយឧស្សាហ៍ទូរស័ព្ទមកស្ដីឲ្យខ្ញុំពីនិទ្ទេសកូនៗរបស់ពួកគេ ឬវិន័យក្នុងថ្នាក់របស់ខ្ញុំ អ្វីដែលពិបាកបំផុតគឺនិស្សិតមួយចំនួនមិនសូវចូលរៀនហើយសាលាមិនអាចប្រាប់ពីអវត្តមានរបស់សិស្សទៅកាន់អាណាព្យាបាលបានទេ” Rachel បន្តទៀតថា ពួកគេចូលចិត្តប្រើពាក្យ “ខ្ញុំបង់ប្រាក់ឲ្យអ្នកដើម្បីបង្រៀនកូនខ្ញុំ” ដែលជាពាក្យសម្ដីគំរោះគំរើយបំផុត សាកលវិទ្យាល័យមិនមែនជាសាលាមត្តេយ្យនោះទេ ដូច្នេះរាល់បញ្ហាអ្នកគប្បីប្រឹក្សានិងឈ្វេងយល់ជាមួយកូនផ្ទាល់ទើបល្អ ។

២. យុវវ័យមិនចាំបាច់រៀនបន្ត ៤ ឆ្នាំទេ បើពួកគេមិនចង់  

ឪពុកម្ដាយមួយចំនួនធំសុទ្ធតែរៀបចំឲ្យកូនរៀនសាកលវិទ្យាល័យរយៈពេល ៤ ឆ្នាំ ប៉ុន្តែនិស្សិតតែងតែត្អូញត្អែរពីសម្ពាធដែលឪពុកម្ដាយបង្ខំឲ្យរៀនសាកលវិទ្យាល័យ ខ្លះថែមទាំងគំរាមកាត់កាលទៀតផង  យ៉ាងណា Rachel ច្បាស់ក្នុងចិត្តថាសិស្សនឹងមានអនាគតល្អជាងនេះបើពួកគេធ្វើអ្វីដែលជាខ្លួនឯង ។

៣. ត្រូវយកចិត្តទុកដាក់ជាមួយផ្លូវចិត្តកូន 

កូនសិស្ស Rachel ភាគច្រើនមានបញ្ហាផ្លូវចិត្តដូចជាជំងឺថប់បារម្ភ និងបាក់ទឹកចិត្ត ប៉ុន្តែពួកគេនៅតែខំប្រឹងបញ្ចប់ការសិក្សាដើម្បីបំពេញចិត្តឪពុកម្ដាយ ។ បើផ្លូវចិត្តមិនរឹងមាំហើយ គ្មានអ្វីធ្វើឲ្យជីវិតមនុស្សប្រសើរឡើងទេ ។

៤. មិនគួរប្រលែងកូនពេលពេញវ័យ

មនុស្សអាយុទើបតែ ១៨ ឆ្នាំមិនទាន់រឹងមាំនៅឡើយទេ ពួកគេនៅត្រូវការអ្នកឧបត្ថម្ភដដែលរហូតដល់អាយុ ២៥ ឆ្នាំទើបខួរក្បាលមនុស្សដំណើរការពេញលេញ ។

៥. ឪពុកម្ដាយជាគ្រូបង្រៀនទី ១ របស់កូន

ថ្នាក់សាកលមិនមែនជាបញ្ហាតែមួយសម្រាប់និស្សិតទេ ផ្លូវចិត្ត ផ្លូវកាយ និងទំនាក់ទំនងសង្គមកំពុងរុំព័ទ្ធកូនរបស់លោកអ្នកលើកទីមួយ មានតែឪពុកម្ដាយប៉ុណ្ណោះដែលអាចបង្រៀនកូនពីជីវិតក្នុងអំឡុងពេលអភិវឌ្ឍខ្លួន ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ Insider

ចុចអាន ៖ ជាកំហុសធ្ងន់! បើនៅតែយល់ថា ឪពុកម្តាយប្រកប​ការងារ​អ្វី កូនត្រូវតែធ្វើការងារនោះដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម