ព័ត៌មានអន្ដរជាតិ
អាមេរិក បើកបញ្ជីខ្មៅពាណិជ្ជកម្មកត់ឈ្មោះក្រុមហ៊ុន ចិន ចូលបន្ថែមចំនួន ២ ទៀត
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានដាក់អង្គភាពដ៏លេចធ្លោចំនួន ២ របស់ចិនគឺក្រុមហ៊ុន BGI និងក្រុមហ៊ុន Chinese Cloud Computing Inspur ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មអាមេរិក ខណៈភាពតានតឹងជាមួយក្រុងប៉េកាំងនៅតែមានភាពក្តៅគកុក ។
មូលហេតុនៃការដាក់ចូលក្នុងបញ្ជីខ្មៅនេះ ដោយសារតែអាមេរិកបានចោទប្រកាន់ក្រុមហ៊ុន BGI ដែលជាក្រុមហ៊ុនវិភាគហ្សែនដ៏ធំរបស់ចិន ថាបានបង្កហានិភ័យដោយចូលរួមចំណែកជួយរដ្ឋាភិបាលចិន ដើម្បីគាបសង្កត់ជនជាតិភាគតិច ។ ដោយឡែក ចំពោះក្រុមហ៊ុន Chinese Cloud Computing Inspur វិញត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងទិញទំនិញអាមេរិកក្នុងការគាំទ្រដល់ទំនើបកម្មយោធាចិន ។
ទន្ទឹមនោះ កាលពីឆ្នាំ ២០២០ អាមេរិកក៏ធ្លាប់បានដាក់អង្គភាពចំនួន ២ របស់ក្រុមហ៊ុន GBI Group ចូលក្នុងបញ្ជីខ្មៅម្តងហើយផងដែរ ជុំវិញការចោទប្រកាន់លើការវិភាគហ្សែនដែលប្រើដើម្បីបន្តការគាបសង្កត់ជនជាតិភាគតិច Uyghurs នៅចិន ដោយនៅពេលនោះ ចិនបដិសេធជាដាច់ខាតថា មិនបានធ្វើខុសឡើយ ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនចិនចំនួន ២៦ ហើយត្រូវបានអាមេរិកដាក់ចូលក្នុងបញ្ជីខ្មៅ ហើយស្របជាមួយស្ថានភាពបច្ចុប្បន្ន ការដាក់ក្រុមហ៊ុនចិនចូលក្នុងបញ្ជីខ្មៅបន្ថែម ហាក់បីដូចជារុញកម្ដៅបញ្ហានៃប្រទេសទាំងពីរឲ្យកាន់តែមានភាពអាក្រក់ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Nikkei Asia
ចុចអាន ៖ បណ្ដុំវីដេអូ អគ្គិភ័យឆាបឆេះអគារខ្ពស់កប់ពពកនៅ ហុងកុង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា