Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន បញ្ជាឲ្យជម្លៀសប្រជាជនចេញពីទឹកដីដែល រុស្ស៊ី កំពុងឡោមព័ទ្ធ

បានផុស

នៅ

អ៊ុយក្រែនបានបញ្ជាឲ្យជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះចេញពីទីក្រុងជួរមុខ Kupiansk ក្នុងតំបន់ Kharkiv និងទឹកដីភាគខាងកើតដែលនៅជាប់គ្នា បន្ទាប់ពីរុស្ស៊ីកំពុងឡោមព័ទ្ធ និងកំពុងឈានដល់ការដណ្តើមយកទីក្រុងសំខាន់ Bakhmut និងមជ្ឈមណ្ឌលផ្លូវដែកឡើងវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលយោធាក្នុងតំបន់ Kharkiv បាននិយាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃសុក្រថា “កាតព្វកិច្ចជម្លៀសនេះផ្ដោតលើគ្រួសារដែលមានកុមារ និងអ្នកស្រុកដែលជាប់ឈ្មោះត្រូវកែនធ្វើទ័ពនៅក្នុងសហគមន៍ Kupiansk ” ។

រដ្ឋបាលយោធា​បាន​បន្ថែម​ថា​ “​ការ​សម្រេច​ចិត្ត​ជម្លៀសប្រជាជនចេញពីត្រូវ​បាន​ធ្វើ​ឡើង ដោយ​គិត​ដល់​ស្ថានភាព​សន្តិសុខ​មិន​មានលំនឹង បន្ទាប់ពី​ការ​បាញ់​ផ្លោង​ដូចទឹកភ្លៀង​លើ​ទឹកដីនៃទីក្រុង Bakhmut នៃតំបន់ Donbass ភាគខាងកើត​ដោយ​ទាហាន​រុស្ស៊ី​” ។

អ៊ុយក្រែន​បាន​បង្កើនការគ្រប់គ្រង​នៅ​ក្នុង​តំបន់ Kharkiv ភាគ​ឦសាន​កាល​ពី​ចុង​ឆ្នាំ​មុន ដោយ​បាន​បើកការវាយលុក​ចូល​ជ្រៅ​ទៅ​ក្នុងតំបន់​ជួរមុខរបស់​រុស្ស៊ី ប៉ុន្តែកង​កម្លាំង​របស់​ខ្លួនមានសមត្ថភាព​ការពារទឹកដីបានត្រឹមតែ​រយៈពេល ៣ ​ខែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ទីក្រុង Kupiansk ក្នុងតំបន់ Kharkiv គឺជាមជ្ឈមណ្ឌលផ្លូវដែកដ៏សំខាន់មួយដែលត្រូវបានប្រើប្រាស់ដោយប្រទេសរុស្ស៊ី ចាប់តាំងពីរុស្ស៊ីបានគ្រប់គ្រង បន្ទាប់ពីការលុកលុយកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ កងទ័ព រុស្ស៊ី បាញ់ស្រោចកាំភ្លើងធំ ឈានដល់ការដណ្ដើមយកទីក្រុងសំខាន់​របស់តំបន់ Donbass

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៩ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៩ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម