Connect with us

សេចក្ដីជូនដំណឹង

សិស្សម្នាក់នៃសាលាអន្តរជាតិ World International Cambodia ជាប់លេខ១ ពីការប្រកួតប្រជែងគណិតវិទ្យាទូទាំងប្រទេស ខណៈសិស្ស ២នាក់ទៀត ជាប់លេខ២ និងលេខ៤

បានផុស

នៅ

ពិតជារឿងគួរឲ្យកោតសរសើរ និងត្រេកអរយ៉ាងក្រៃលែង ដោយសិស្សម្នាក់នៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ពីកម្មវិធីប្រកួតប្រជែងគណិតវិទ្យាទូទាំងប្រទេស ដែលមានឈ្មោះថា SUPER BRAIN MATHEMATICS COMPETITION 2023។ ជាមួយគ្នានេះ សិស្ស ២នាក់ទៀត នៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា ក៏ទទួលបានចំណាត់ថ្នាក់លេខ២ និងលេខ៤ ពីការកម្មវិធីប្រកួតនេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិស្សានុសិស្សនៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា ដែលទទួលបានលទ្ធផលល្អ ក្នុងកម្មវិធីប្រឡងប្រកួតប្រជែង SUPER BRAIN MATHEMATICS COMPETITION 2023 រួមមាន៖

  • ១៖ តែ ជានរៈរាជ ទទួលបានលេខ១ មេដៃមាសទូទាំងប្រទេស រង្វាន់ដែលទទួលបាន គឺកុំព្យូទ័រ ១គ្រឿង មេដាយមាស១ និងវិញ្ញាបនប័ត្រ
  • ២៖ សន លីខេង ទទួលបានលេខ២ មេដៃប្រាក់ទូទាំងប្រទេស រង្វាន់ដែលទទួលបាន គឺទូរសព្ទ ១គ្រឿង មេដាយប្រាក់១ និងវិញ្ញាបនប័ត្រ
  • ៣៖ ស៉ឹម វិសាល ទទួលបានលេខ៤ មេដៃសំរិទ្ធទូទាំងប្រទេស រង្វាន់ដែលទទួលបាន គឺមេដាយសំរិទ្ធ១ និង វិញ្ញាបនប័ត្រ។

គណៈគ្រប់គ្រងនៃសាលាអន្តរជាតិ វើលដ៍ កម្ពុជា បានសម្តែងក្ដីរំភើប និងបានកោតសរសើរសមត្ថភាព និងការប្រឹងប្រែងសិក្សារបស់ប្អូនៗទាំងអស់គ្នា រហូតទទួលបានជ័យលាភី។

សូមជម្រាបថា សាលាអន្តរជាតិ វើលដ៍ កម្ពុជា គឺជាគ្រឹះស្ថានសិក្សាឯកជនតែមួយគត់ ដែលបានដឹកនាំសិស្សទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិក្នុងប្រទេស និងថ្នាក់អន្តរជាតិក្រៅប្រទេសច្រើនជាងគេ ហើយសិស្សានុសិស្សនៃសាលានេះ ក៏ទទួលបានមេដាយ និងពានរង្វាន់ជាច្រើនជាងគេផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម