Connect with us

ព័ត៌មានជាតិ

តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណ ចូលរួមដំបូលសិល្បៈ​ជាមួយផលិតកម្ម «Galaxy Navatra» ជាផ្លូវការ

បានផុស

នៅ

តារាចម្រៀងវ័យក្មេង លោក សុវត្ថិ មុនីវណ្ណ កូនប្រុសច្បងរបស់ ឧកញ៉ា ព្រាប សុវត្ថិ បានសម្រេចចិត្តចូលរួម​ជាមួយ​ផលិតកម្ម Galaxy Navatra ជាផ្លូវការហើយ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ តាមលោកឪពុករបស់ខ្លួន ដោយបានធ្វើពិធីទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីថ្នាក់ដឹកនាំ និងក្រុមគ្រួសារ Galaxy Navatra នៅសណ្ឋា​គារហៃយ៉ាត់ ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងបែបយុវវ័យ សុវត្ថិ មុនីវណ្ណ បានថ្លែងឲ្យដឹងពីចំណាប់អារម្មណ៍របស់ខ្លួនថា ថ្ងៃនេះលោកពិតជាមានក្តីរំភើប និងរីករាយបំផុតដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Navatra group ផ្ដល់តម្លៃ និងទទួល​ស្វាគមន៍​រូបលោក ដែលជាសិល្បកៈវ័យក្មេងជំនាន់ថ្មី New generation ចូលជាសមាជិកថ្មី នៃគ្រួសារដ៏ធំ​ហើយរបស់ផលិតកម្ម Galaxy។

ជាមួយនេះដែរ លោក សុវត្ថិ មុនីវណ្ណ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញជូនទស្សនិកជននូវបទចម្រៀង​ថ្មីបែបយុវវ័យ ជាពិសេសនៅថ្ងៃស្អែកនេះផលិតកម្ម Galaxy Navatra នឹងបញ្ចេញស្នាដៃដំបូង​របស់លោក​នៅលើទីផ្សារផងដែរ។

តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណ បានធ្វើការតាំងចិត្ត ក៏ដូចជាខិតខំប្រឹងប្រែងបង្កើត និងរិះរកស្នាដៃ ក៏ដូចជា​ស្ទីលថ្មីៗប្លែក​ៗ ជូនដល់ទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេសបាទស្សនា និងស្ដាប់កម្សាន្ត។

ដោយឡែកលោកឧកញ៉ា ឡេង ប្រុស តំណាងឲ្យផលិតកម្ម Galaxy Navatra ដែលបានចូលរួមជាអធិបតីភាព​ក្នុងពិធីទទួលស្វាគមន៍នេះ បានថ្លែងថា ដោយបានការអនុញ្ញាតពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកតំណាងឱ្យបុគ្គលិក​នៃផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ទាំងអស់ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងឱកាស​នៃកម្មវិធី​ទទួលស្វាគមន៍តារាចម្រៀងលោក សុវត្ថិ មុនីវណ្ណ នាវេលានេះ។

កម្មវិធីទទួលស្វាគមន៍វត្តមានតារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីឧត្តមភាព និងការឈាន​ឡើង​កាន់តែខ្ពស់ត្រដែតរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ដែលជាផលិតកម្មចម្រៀងកំពូល​នៅក្នុងព្រះរាជា​ណាចក្រកម្ពុជា និងដែលជានិច្ចកាលតែងទទួលបានការគាំទ្រស្រឡាញ់ពេញចិត្តពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ។

សមិទ្ធផល និងស្នាដៃទាំងអស់នេះហើយគឺកើតចេញពីការដឹកនាំដ៏ប៉ិនប្រសព្វរបស់ អ្នកឧកញ៉ាអគ្គនាយក និងបណ្តា​ថ្នាក់​ដឹកនាំផលិតកម្មទាំងអស់ ហើយក៏ជាលទ្ធផលដ៏ត្រចះត្រចង់កើតចេញពីភាពសកម្ម ទេពកោសល្យ ភាពច្នៃប្រឌិត និងស្មារតីទំនួលខុសត្រូវខ្ពស់របស់បងប្អូនបុគ្គលិកទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម