Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ធ្វើសេចក្តីព្រាងច្បាប់ អនុញ្ញាតចំពោះស្រ្តីរកស៊ីផ្លូវភេទ ដែលមានអាយុលើ២០ឆ្នាំ  

បានផុស

នៅ

គណៈកម្មាធិការរៀបចំសេចក្តីព្រាងច្បាប់ថ្មីស្តីពីពេស្យាចារ បានយល់ស្របថា សេវាផ្លូវភេទដោយស្ម័គ្រចិត្ដ គឺគួរតែត្រូវបានអនុញ្ញាតដល់មនុស្សចាប់ពីអាយុ២០ឆ្នាំឡើងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំសេចក្តីព្រាងច្បាប់ថ្មី លោកស្រី Jintana Chanbamroong ប្រធាននាយកដ្ឋានកិច្ចការនារី និងអភិវឌ្ឍគ្រួសារ នៃក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្ស បាននិយាយថា សវនាការសាធារណៈទាំងតាមប្រព័ន្ធអនឡាញ និងនៅនឹងកន្លែង បានធ្វើឡើងនៅក្នុងទីក្រុងចំនួន៥រួមមានទីក្រុងបាងកក ឈុនបុរី និងហាតយ៉ៃ ផងដែរ។

លោកស្រី Jintana Chanbamroong

សវនាការរបស់ក្រុមស្ទង់មតិ ​ក៏​ត្រូវ​បាន​ធ្វើ​ឡើងផងដែរ ហើយ​សំណើត្រូវ​ដាក់​ទៅ​រដ្ឋមន្ត្រី​អភិវឌ្ឍន៍​សង្គម និង​សន្តិសុខ​មនុស្ស​លោក Juti Krairiksh។

ដំបូងឡើយ សេចក្តីព្រាងច្បាប់នេះត្រូវបានគេហៅថាជា “សេចក្តីព្រាងច្បាប់សម្រាប់ការការពារសេវាផ្លូវភេទ” ហើយវា​គ្រោង​នឹង​ជំនួស​ច្បាប់​បង្ការ និង​បង្ក្រាប​អំពើ​ពេស្យាចារ​ឆ្នាំ១៩៩៦។

សំណើនេះគឺផ្តោតសំខាន់បំផុត លើការការពារស្រីពេស្យាស្ម័គ្រចិត្ត ដែលមានអាយុអប្បបរមាសម្រាប់ការផ្តល់សេវាផ្លូវភេទ២០ឆ្នាំ ដោយគ្មានការផ្តន្ទាទោសព្រហ្មទណ្ឌ។

ពួកគេនឹងមានសិទ្ធិ និងទទួលបានសុខុមាលភាពក្នុងប្រព័ន្ធការងារ ដោយមិនត្រូវបានកំណត់ថាជាអ្នករកស៊ីផ្លូវភេទ។ ពួកគេ​ក៏​នឹង​មាន​សិទ្ធិ​ទទួល​បាន​សំណង​សមរម្យ​ផងដែរ ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​ការ​ពិនិត្យ​សុខភាពជាមុនសិន ​ដើម្បី​ធានា​ថា​ពួកគេ​មិន​ឆ្លង​ជំងឺ​ឆ្លង​ណាមួយ​ឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ពេស្យាកម្មដែលស្ថិតក្នុងប្រភេទនៃការជួញដូរមនុស្ស ដូចជាលទ្ធកម្ម ឬការបង្ខិតបង្ខំ នៅតែជាការបំពានលើច្បាប់ស្តីពីការជួញដូរមនុស្ស។

អ្នកបើកទីតាំងរកស៊ីផ្លូវភេទ ត្រូវបានកំណត់ឲ្យបើកប្រតិបត្តិការតែនៅក្នុងតំបន់ជាក់លាក់ប៉ុណ្ណោះ ជាពិសេសមិនឲ្យបើកនៅជិតគ្រឹះស្ថានអប់រំ ឬកន្លែងគោរពបូជាឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thai Newsroom

ចុចអាន៖ ថៃ ជំរុញឲ្យលើកកម្ពស់ការជល់មាន់ ដើម្បីទាក់ទាញទេសចរ ជួយសេដ្ឋកិច្ច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម៥ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៧ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៧ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម