សន្តិសុខសង្គម
ក្រសួងសុខាភិបាល បិទមជ្ឈមណ្ឌលកែសម្ផស្ស ដែលបណ្ដាលឱ្យមនុស្សស្លាប់
ក្រសួងសុខាភិបាលនៅ រសៀលថ្ងៃទី៤ ខែមីនានេះ បានចេញសេចក្ដីសម្រេច ស្ដីពី ការបិទមជ្ឈមណ្ឌលកែសម្ផស្ស អឹម២៥ ប៊ីយូធី ដែលបណ្ដាលឱ្យមនុស្សស្លាប់។
ក្រសួងសុខភិបាល បាន បិទ និងដកហូតលិខិតអនុញ្ញាតឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្សឯកជន ឈ្មោះ អី២៥ ប៊ីយូធី ដែលមានទីតាំងនៅផ្ទះ លេខ៧៣B ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត ភោគ ចន្ធី ជាអ្នកទទួលខុសត្រូវ។ ដោយមូលហេតុ បុគ្គលិកគ្មានគុណវុឌ្ឍ និងគ្មានជំនាញវិជ្ជាជីវៈសុខាភិបាលដែលបណ្ដាលឱ្យមនុស្សស្លាប់។
ក្រសួងសុខាភិបាលនឹងបន្តនីតិវិធីច្បាប់ដែលមានជាធរមានចំពោះបុគ្គលដែលបានប្រព្រឹត្ត រួមជាមួយនឹងអ្នកទទួលខុសត្រូវ ក៏ដូចជាម្ចាស់មជ្ឈមណ្ឌលកែសម្ផស្ស អ៊ីម២៥ ប៊ីយូធី។
គួរបញ្ជាក់ថា មានស្ត្រីវ័យ ៤១ឆ្នាំម្នាក់ចូលវះកាត់ដើមទ្រូង បែរជាដាច់ខ្យល់ស្លាប់បាត់បងជីវិត នៅក្នុងបន្ទប់វះកាត់ រីឯក្រុមផ្នែកវះកាត់បាននាំគ្នាគេចខ្លួនបាត់អស់។ ក្រោយកេីត ហេតុសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ សហការជាមួយផ្នែកកោសល្យវិច្ឆ័យបានពិនិត្យសាកសពស្ត្រីខាងលេី បង្កឱ្យមានការភ្ញាក់ផ្អេីលនៅវេលាម៉ោង ៩ និង១០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្នុងមជ្ឈមណ្ឌលកែសម្ផស្ស អន្តរជាតិ M25 ៕
ព័ត៌មានពិស្ដារ៖
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់