Connect with us

ព័ត៌មានអន្ដរជាតិ

យន្ដហោះចារកម្មគ្មានមនុស្សបើកល្បឿនលឿននិងប្រដាប់អាវុធរបស់ចិន បញ្ចប់ការហោះហើរដោយជោគជ័យ

បានផុស

នៅ

យោងតាមគេហទំព័រ South China Morning Post បានចុះផ្សាយកាលពីថ្ងៃពុធថា យន្តហោះចារកម្មគ្មានមនុស្សបើកប្រដាប់អាវុធថ្មីរបស់ចិនឈ្មោះ WJ-700 បានបញ្ចប់ការហោះហើររបស់ខ្លួនប្រកបដោយជោគជ័យកាលពីថ្ងៃចន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនអភិវឌ្ឍសម្ភារៈអាកាសចរណ៍ Haiying ដែលជាបុត្រសម្ព័ន្ធរបស់សាជីវកម្មវិទ្យាសាស្ត្រនិងឧស្សាហកម្មអាកាសចរណ៍ចិន មិនបានបង្ហាញពីទីតាំងនៃការហោះហើរនោះទេ ប៉ុន្តែបាននិយាយថា ការសាកល្បងបន្ថែមទៀតនឹងត្រូវធ្វើឡើងមុនពេលយន្តហោះល្បឿនលឿននិងហោះបានខ្ពស់មួយគ្រឿងនេះ ត្រៀមដាក់ឲ្យចូលបម្រើការក្នុងជួរកងទ័ព។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារអវកាសចិន កាលពីថ្ងៃអង្គារ។

ការហោះហើរលើកដំបូងរបស់យន្តហោះគ្មានមនុស្សបើក (UAV) នេះ បានកើតឡើងពីរឆ្នាំបន្ទាប់ពីវាបានបង្ហាញខ្លួនជាគំរូនៅឯព្រឹត្តិការណ៍ Airshow China ឆ្នាំ២០១៨។

ជាមួយទម្ងន់អតិបរមា៣តោនកន្លះ និងមានសមត្ថភាពស្ថិតនៅលើអាកាសបានរហូតដល់២០ ម៉ោង, WJ-700 មានសមត្ថភាពធ្វើបេសកកម្មឃ្លាំមើល ឈ្លបយកការណ៍និងព្រមានជាមុន ក៏ដូចជាការវាយប្រហារជាក់លាក់ចំគោលដៅនៅលើដី និងសមុទ្រផងដែរ។

បំពាក់ដោយម៉ាស៊ីនយន្តហោះ វាមានល្បឿនអតិបរមា៧០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចហោះបានក្នុងរយៈកម្ពស់រហូតដល់ទៅ១២,០០០ម៉ែត្រ។

បើប្រៀបធៀបទៅ, យន្តហោះគ្មានមនុស្សបើករបស់អាមេរិក Avenger មានល្បឿនលឿនបំផុត៧៤០គីឡូម៉ែត្រក្នុងមួយម៉ោង និង RQ-4 Global Hawk មានល្បឿន៦២៩គីឡូម៉ែត្រក្នុងមួយម៉ោង បើទោះបីជាយោធាអាមេរិកកំពុងអភិវឌ្ឍម៉ូដែលលឿនជាងនេះដូចជា Boeing X-45 ដែលអាចហោះបានក្នុងល្បឿនរហូតដល់១,៤៨៨គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ។

លោក Song Zhongping អ្នកអត្ថាធិប្បាយយោធាដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងជាអតីតគ្រូបង្ហាត់ជាមួយកងទ័ពចិនបាននិយាយថា ការចំណាយតិចរបស់ WJ-700 អាចជាការជំរុញសម្រាប់ការនាំចេញអាវុធរបស់ប្រទេសចិន។

លោកនិយាយថា “យន្តហោះគ្មានមនុស្សបើករបស់ចិនដែលមានគុណភាពល្អនិងមានតម្លៃថោក បានធ្វើឲ្យពួកគេមានប្រជាប្រិយភាពកាន់តែខ្លាំង”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ យន្តហោះគ្មានមនុស្សបើករបស់អង់គ្លេសវាយប្រហារសម្លាប់ភេរវករក្រុម ISIS ជាង១,៤០០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

Sokha Hotels

ព័ត៌មានពេញនិយម