ជីវិតកម្សាន្ដ
ស្រីស្អាត អេង ស្រីនូ បកស្រាយការរិះគន់រឿងស្លៀកពាក់សិចស៊ី
អតីតបេក្ខភាពប្រឡងកម្មវិធី Miss Grand Cambodia ២០២២ កញ្ញា អេង ស្រីនូ នាអំឡុងពេលមួយរយ:ចុងក្រោយនេះបានធ្វើឲ្យអ្នកគាំទ្រ និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាប់ផ្តើមមានការចាប់អារម្មណ៍ខ្លាំងទៅលើជីវិតរស់ឯកជនរបស់នាងតាមរយ:ការស្លៀកពាកតុបតែងខ្លួនស៊ីវិល័យយ៉ាងស្រស់ស្អាត។

រឿងដែលគេកត់សម្គាល់ទៀតនោះ ស្រីនូ ក៏បានប្រែក្លាយមុខមាត់ថ្មីខុសប្លែកកាលកន្លងមកដោយការនិយមស្លៀកពាក់បង្ហាញភាពសិចស៊ីថតបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបង្អូតភ្នែកអ្នកគាំទ្រជាបន្តបន្ទាប់។ ត្រង់ចំណុចដ៏រសើបនេះក៏មានការបញ្ចេញទស្សន:ខុសគ្នាមួយចំនួនរបស់អ្នកគាំទ្រដោយខ្លះសរសើរលើរូបសម្ផស្សដ៏ស្រស់ស្រឡូនរបស់នាងចំណែកខ្លះទៀតបានធ្វើការរិះគន់ថា ទង្វើរនេះហាក់មិនសាកសមទេ ពោលគឺនាំឲ្យប៉ះពាល់ដល់កិត្តយសខ្លួននាងជាស្រ្តីយ៉ាងខ្លាំង។

ឆ្លើយប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទស្រីស្អាត អេង ស្រីនូ បាននិយាយថា ចំពោះបញ្ហានេះនាងក៏ដឹងដែរថា នឹងការរិះគន់មិនពេញចិត្តប៉ុន្តែសម្រាប់ខ្លួននាងផ្ទាល់ គឺមិនដែលខ្វល់ទៅលើរឿងបែបនេះទេ (រិះ)ព្រោះថា យើងម្នាក់មិនអាចទៅផ្គាប់ចិត្តតម្រូវតាមចិត្តមនុស្សមួយប្រទេសបានទេ។

កញ្ញា អេង ស្រីនូ បាននិយាយទៀតថា ដើរដល់ចំណុនេះមានតែខ្លួនយើងទេទើបដឹងខ្លួនឯងច្បាស់ថាអ្វីល្អអ្វីអាក្រក់។នាងថាមនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តផ្សេងៗពីគ្នាមិនថាតែលើការស្លៀកពាកនោះទេសូម្បីការរស់នៅប្រចាំថ្ងៃក៏អ៊ីចឹងដែរ។ ស្រីនូ បានប ន្ថែមថា ចំពោះខ្ញុំគិតថាគ្មានអ្វីមិនល្អផងគ្រាន់តែការស្លៀកពាក់អ៊ីចឹងព្រោះខ្ញុំស្រលាញ់នូវអ្វីដែលប្លែកហើ យធ្វើតាមចិត្តខ្លួនឯង រីឯការស្លៀកពាក់នេះខ្ញុំមិនបា នស្លៀកប្រចាំទេគឺមានពេលខ្លះស្លៀកពាក់បែបធម្ម តាទៅ ខ្លះក៏សិចស៊ីបន្តិចទៅពោលគឺបុរាណក៏មិនចោល សម័យក៏មិនចោលដូចគ្នា៕
អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង