សន្តិសុខសង្គម
សម្លាប់កូនអាយុ ៤ ឆ្នាំ រួចចង.ក សម្លាប់ខ្លួនឯងតាមក្រោយ
មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅកណ្ដាលក្រុងពោធិ៍សាត់ ដោយករណីឃាតកម្ម ដែលឃាតកជាឪពុកបង្កើតចាប់ជនរងគ្រោះជាកូនចងដៃទៅក្រោយ ហើយធ្វើអត្តឃាតចង.ក ជាមួយនឹងកូនខ្លួនឯង បណ្ដាលឲ្យស្លាប់ទាំងពីរ ហើយមានបណ្ដាំសំបុត្រទុកឲ្យមើល។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២៣ ស្ថិតក្នុងភូមិដង្គារ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បើតាមលោកវរសេនីយ៍ឯក មាស សំណាង នាយការិយាល័យនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្ត្របានឲ្យដឹងថា លោកបានទទួលព័ត៌មានពីប៉ុស្តិ៍មូលដ្ឋាន មានករណីអត្តឃាតចង.ក សម្លាប់ខ្លួនពីរនាក់ឪពុក និងកូន នៅចម្រឹងបង្អួចរបស់ខ្លួន បណ្ដាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលក្នុងក្រុង។ ភ្លាមៗនោះ លោកបាននាំកម្លាំងជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យជំនាញកោសល្យវិច័យខេត្តពោធិ៍សាត់ និងការបំភ្លឺជុំវិញរឿងហេតុ សន្និដ្ឋានបានថា ជនរងគ្រោះឈ្មោះ ហុង ចំរើន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ(ស្លាប់) បណ្ដាលមកពីធ្វើអត្តឃាត(ចង.ក សម្លាប់ខ្លួន) ពិតប្រាកដមែន។ ចំណែកកុមារារងគ្រោះឈ្មោះ ច រ ប ញ អាយុ ៤ ឆ្នាំ ភេទប្រុស អាចស្លាប់បណ្ដាលមកពីថប់ដង្ហើម ដោយឪពុកជាឃាតកបានចាប់កូន ហើយយកខ្សែភ្លើងទៅចងដៃទាំង ២ ចង.ក។ នេះជាករណីឃាតកម្ម ហើយសាកសពទាំងពីរខាងលើស្លាប់លើសពី០៣ ម៉ោងឡើង។

លោក មាស សំណាង បញ្ជាក់ថា តាមសំដីរបស់ប្រពន្ធជនរងគ្រោះឈ្មោះ ចៅ ដារី អាយុ ៣៦ ឆ្នាំ ដែលនៅក្នុងបន្ទុកជាមួយគ្នាថា ជនរងគ្រោះមានជំងឺខូចក្រលៀនជិតមួយឆ្នាំហើយ។ គ្រូពេទ្យប្រាប់ថា ត្រូវព្យាបាលលាងក្រលៀនមួយអាទិត្យ ២ ដង តែគាត់អត់លុយ ក៏គិតខ្លីសម្លាប់ខ្លួន ហើយយកទាំងកូនប្រុសស្លាប់ទៅជាមួយ ព្រមទាំងសរសេរសំបុត្រទុកឲ្យមុនអត្តឃាតកូន និងខ្លួនគាត់៕
អត្ថបទ ៖ លាន គ្រន


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ