Connect with us

ព័ត៌មានអន្ដរជាតិ

អគ្គិភ័យសន្ធោសន្ធៅ ឆាបឆេះជំរំជនភៀសខ្លួន រ៉ូហ៊ីងយ៉ា

បានផុស

នៅ

មនុស្សរាប់ពាន់នាក់ ត្រូវបាត់បង់ទីស្នាក់អាស្រ័យ បន្ទាប់ពីអគ្គិភ័យដ៏ធំមួយ បានផ្ទុះឡើងក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គិភ័យ ​បាន​លេប​ត្របាក់​ជម្រក​ប្រហែល​២០០០​កន្លែង ​នៅ​ជំរំ Cox’s Bazar កាល​ពី​ថ្ងៃ​អាទិត្យទី០៥ខែមីនា ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់ បាត់បង់ជីវិតនោះទេ។

គេប៉ាន់ប្រមាណថា អគ្គិភ័យនេះ បានបំផ្លាញជម្រករបស់មនុស្សប្រហែល ១២០០០ នាក់ ដែលពួកគេភាគច្រើន ជាអ្នករត់គេចពីអំពើហិង្សាក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ា។

មន្ត្រីម្នាក់និយាយថា ភ្លើងបានចាប់ផ្តើមឆេះនៅម៉ោងប្រហែល ១៤:៤៥ (ម៉ោងក្នុងស្រុក) ហើយបានរីករាលដាលយ៉ាងលឿន ដោយសារតែទីនោះសម្បូរទៅដោយឬស្សី និងតង់។

លោក Mijanur Rahman ស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់ប្រទេសបង់ក្លាដែស បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ភ្លើងត្រូវបានគ្រប់គ្រងក្នុងរយៈពេលបីម៉ោង ប៉ុន្តែយ៉ាងហោចណាស់វិហារឥស្លាមចំនួន៣៥និងសាលាចំនួន២១ សម្រាប់ជនភៀសខ្លួន ត្រូវបានបំផ្លាញ”។

ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុ​នៃ​ការ​ឆេះ​នេះ ​មិន​ទាន់ត្រូវបានគេ​ដឹង​ច្បាស់​នៅ​ឡើយ​ទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ឆេះស្ថានីយស្តុកប្រេងឥន្ធនៈឥណ្ឌូណេស៊ី ស្លាប់មនុស្ស ១៦នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម