Connect with us

KPT+

មកដឹងពីគ្រឿងផ្សំ ៤ ប្រភេទក្នុងឡេការពារកម្ដៅថ្ងៃហាមប្រើនៅ កោះហាវ៉ៃ

បានផុស

នៅ

ខណៈឡេការពារកម្ដៅថ្ងៃដើរតួយ៉ាងសំខាន់ក្នុងការការពារស្បែកពីកាំរស្មីយូវី វាក៏អាចប៉ះពាល់ដល់ជីវិតភាវរស់នៅក្នុងទឹកដូចជាផ្កាថ្មដែរ ។ ហេតុនេះហើយទើបសារធាតុផ្សំមួយចំនួនត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ពេលចុះលេងទឹករួមមាន ៖

១. អុកស៊ីបេនហ្សូន (Oxybenzone)

អុកស៊ីបេនហ្សូនគឺជាសមាសធាតុគីមីដែលអាចពន្យឺតការស្រូបយកកាំរស្មី UVA និង UVB ប៉ុន្តែមានជាតិពុលដល់ផ្កាថ្ម និងសត្វសមុទ្រដទៃទៀត ។ ​គេ​ចាត់​ទុកវា​ថា​ជា​ការ​រំខាន​ដល់​ប្រព័ន្ធ​អ៊ីនដូគ្រីននៃ​គ្រោងឆ្អឹង ហើយ​អាច​បណ្តាល​ឱ្យ​ខូច DNA ដល់​​ផ្កាថ្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. អុកទីនណូសេត (Octinoxate)

អុកទីនណូសេតគឺជាសារធាតុផ្សំឡេការពារកម្ដៅថ្ងៃដែលពេញនិយមបំផុតនៅសហរដ្ឋអាមេរិក សារធាតុគីមីនេះផ្តល់នូវការការពារពីកាំរស្មី UVB ប៉ុន្តែមិនរារាំងកាំរស្មី UVA ទេ ចំណែកផលប៉ះពាល់វិញគឺដូចគ្នាទៅនឹងអុកស៊ីបេនហ្សូន ។

៣. អាវ៉ូបេនហ្សូន (Avobenzone)

អាវ៉ូបេនហ្សូនការពារ UVA I, UVA II និង UVB យោងតាមការសិក្សាបានបង្ហាញថា វាជាសារធាតុរំខានដល់ប្រព័ន្ធអ៊ីនដូគ្រីនដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតក្នុងសមុទ្រ និងធ្វើឱ្យផ្កាថ្មមិនសូវធន់នឹងសីតុណ្ហភាពខ្ពស់ ។ បច្ចុប្បន្នគ្រឿងផ្សំខាងលើមិនទាន់ដាក់ហាមឃាត់នៅឡើយទេ ប៉ុន្តែឆ្នាំ ២០២៣ នេះអាចនឹងចេញសេចក្ដីហាមឃាត់ជាផ្លូវការហើយ ។

៤. អុកតូក្រាយលីន (Octocrylene)

អុកតូក្រាយលីនគឺជាភ្នាក់ងារការពារកម្តៅថ្ងៃគីមីដែលផ្តល់នូវការការពារកាំរស្មី UVB និង UVA មានកម្រិត ។ ការសិក្សាថ្មីៗបានរកឃើញថា អុកតូក្រាយលីន អាចបំប្លែងទៅជា បេនហ្សូហ្វីណន (benzophenone)  ដែលជាសារធាតុបង្កមហារីក និងថ្នាំសំលាប់ស្មៅបំពុលដល់ភាវរស់ក្នុងទឹក ។ ស្រដៀងទៅនឹងអាវ៉ូបេនហ្សូនដែរ ការរារាំងការលក់ និងចែកចាយផលិតផលផ្ទុកអុកតូក្រាយលីនអាចចេញជាផ្លូវការក្នុងឆ្នាំ ២០២៣ នេះ ។

ក្រៅពីហាវ៉ៃកន្លែងដែលហាមឃាត់គ្រឿងផ្សំទាំង ៤ ប្រភេទមានច្រើនទៀតដូចជា ម៉ិចស៊ិក អារូបា និង សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ផលប៉ះពាល់នៃផលិតផលការពារកម្ដៅថ្ងៃ ៦​ចំណុច​ អ្នកគួរប្រុងប្រយ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បឹងកេត និង ដង្កោសែនជ័យ
កីឡា២៣ នាទីutes មុន

ល្ងាច​នេះ បឹងកេត ឬ ISI ដង្កោសែន​ជ័យ ឡើង​វគ្គ​ជុំ​ទី​៣?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៩ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម