ជីវិតកម្សាន្ដ
ខាត់ សុឃីម សុខៗ ស្រាប់តែមានគេ Call ឲ្យឈប់ពីសិល្បៈ
តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានទម្លាយនូវរឿងរ៉ាវដ៏ហួសចិត្តខ្លាំង ខណៈសុខៗ ស្រាប់តែមានបុគ្គលម្នាក់ខល(ហៅទូរស័ព្ទ)ទៅខ្លួន ដោយប្រាប់ឲ្យនាងឈប់ពីវិស័យសិល្បៈយ៉ាងទទឹងទិ ស និងគ្មានហេតុផល។ ទង្វើនេះមិនត្រឹមតែធ្វើឲ្យនាងហួសចិត្តទេ ថែមទាំងគួរឲ្យអស់សំណើចទៀតផង។
បើទោះបីមានការទម្លាយនូវរឿងហេតុដ៏ភ្ញាក់ផ្អើលខាងលើយ៉ាងនេះក្ដី ប៉ុន្តែសម្រាប់សាមីខ្លួនអ្នកនាង ខាត់ សុឃីម មិនបានបញ្ចេញ ឬប្រាប់អត្តសញ្ញាណរបស់បុគ្គលម្នាក់នោះទេ។ អ្នកនាង ខាត់ សុឃីម និយាយថា «ផុសរឿងហួស ៨០ មួយ ជនអនាមិកម្នាក់ បាន call មកខ្ញុំ ឲ្យខ្ញុំសម្រាកការងារសិល្បៈ, ខ្ញុំសួរមូលហេតុ គេថា ខ្ញុំលែងមានអ្នកគាំទ្រហើយ ខ្ញុំឮហើយ ក៏ឆ្លើយយ៉ាងខ្លីថា ចាំគេលែងជួល ចាំខ្ញុំ ឈប់ OK»។
តារាស្រីអ្នកនាង ខាត់ សុឃីម បន្ថែមទៀតថា បទចម្រៀង នៅមានគេស្ដាប់តាមរោងការ មានគេ ជួលសឹងតែរាល់ថ្ងៃ តាម TV នៅមានគេមើល តាមកម្មវិធីធំៗ នៅមានគេហៅ លក់ Mochyនៅដាច់ លក់ដីនៅដាច់ page មានគេ like ហ៊ឺ អាហ្នឹង គេហៅ អីវិញ(យកពេលច្រណែនទៅ Update ជីវិត ឲ្យល្អទៅ ខ្ញុំសូមអគុណ)។
ជាការកត់សម្គាល់ជុំវិញបញ្ហានេះបានកើតឡើង បន្ទាប់ពីតារាពហុជំនាញ ខាត់ ឃីម កាលពីប៉ុន្មានថ្ងៃមុននេះ បានធ្វើការបង្ហោះអារម្មណ៍ផ្ទាល់ខ្លួន ដោយសម្ដែងការមួយពាក់ព័ន្ធនឹងការមិនទទួលបានសិទ្ធិរៀបចំកម្មវិធី Miss Univers នៅកម្ពុជា។ ខ្លឹមសារនោះនាងលើកឡើងថា «Anne ទិញ miss universe មកអភិវឌ្ឍន៍ Anne ទិញ miss universe មកបំផ្លាញឲ្យក្រឡាប់ចាក់»៕
អត្ថបទ ៖ ចាន់រ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
KPT+៥ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ