Connect with us

ព័ត៌មានអន្ដរជាតិ

ស៊ែប៊ី ថា មិនបានផ្ដល់អាវុធទៅឲ្យភាគីជម្លោះណាមួយនោះទេ ទាំង រុស្ស៊ី និងអ៊ុយក្រែន

បានផុស

នៅ

ប្រធានាធិបតីរបស់ប្រទេសស៊ែប៊ីលោក Aleksandar Vucic បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសស៊ែប៊ីមិនបានផ្គត់ផ្គង់អាវុធ ឬគ្រាប់រំសេវដល់អ៊ុយក្រែន ឬរុស្ស៊ីនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Aleksandar Vucic បានប្រាប់អ្នកកាសែតក្នុងទីក្រុង Doha ថា “ស៊ែប៊ីមិនបានបញ្ជូនអាវុធទៅឲ្យនរណាម្នាក់នោះទេ ។ យើងមានរោងចក្រសម្រាប់ផលិតអាវុធ ប៉ុន្តែយើងមិនបានលក់អាវុធ ឬផ្ដល់អាវុធឲ្យអ៊ុយក្រែន ឬរុស្ស៊ីទេ ព្រោះយើងជាប្រទេសស្អាតស្អំ” ។

ស៊ែប៊ី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ីនៅអឺរ៉ុប និងកំពុងចង់ក្លាយជាសមាជិកសហភាពអឺរ៉ុប រហូតមកដល់ពេលនេះ បានទប់ទល់នឹងការអនុវត្តទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ សម្រាប់សង្គ្រាមលើប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន ។

កន្លងមក រដ្ឋមន្ត្រីការបរទេសស៊ែប៊ី លោក Ivica Dacic ក៏បាននិយាយដែរថា តាំងពីចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនមក គ្មានអាវុធណាមួយត្រូវបាននាំចេញពីប្រទេសស៊ែប៊ី ទៅកាន់ភាគីជម្លោះណាមួយឡើយ ។

ទន្ទឹមនោះ ទីក្រុងមូស្គូក៏បានទាមទារឲ្យមានការពន្យល់ជាផ្លូវការពីទីក្រុង Belgrade អំពីរបាយការណ៍ដែលថា ស៊ែប៊ីបានបញ្ជូនគ្រាប់រ៉ុក្កែតទៅឲ្យអ៊ុយក្រែន ខណៈស៊ែប៊ីក៏បានចេញមកបដិសេធជាហូរហែផងដែរ ចំពោះការបំផ្លើសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី បង្កើនការវាយសន្ធាប់នៅភាគខាងកើត និងខាងត្បូង អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ៣៤ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ៣៧ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៤៣ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម