Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ចុះដោះស្រាយបញ្ហាដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុន សូងួន ​

បានផុស

នៅ

អាជ្ញាធរខេត្តកំពត បានដោះស្រាយ​សំណូមពរ ​ទុក្ខ​កង្វល់ និង​តម្រូវការ​ជាក់ស្ដែងរបស់​ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបជាមួយប្រមុខ​រាជរដ្ឋាភិបាល ​ដែលតែង​​​​ណែនាំ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​ត្រូវតែ​ខិតខំ​យកចិត្តទុក ដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មានប្រសាសន៍​ក្នុង​ដំណើរ​ចុះ​ជួប​ជាមួយ​តំណាង​ប្រជាពលរដ្ឋ ដែលមាន​ការពាក់ព័ន្ធ​បញ្ហាដីធ្លីជា មួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច នៅក្នុង​ឃុំ​មួយចំនួន ក្នុងស្រុក​ឈូក ខេត្តកំពត នៅ​សាលាឃុំ​ត្រពាំង​ភ្លាំង កាលពី​​ថ្ងៃទី​១៣ ខែមករា​ឆ្នាំ​២០២១ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បានលើកឡើងថា រាល់​ដំណោះស្រាយ ដែល​ប្រជាពលរដ្ឋ ជួប​បញ្ហា​ប្រឈម សំណូមពរ ទុក្ខលំបាក​និង​តម្រូវការ​ពិតប្រាកដ​ គឺ​អាជ្ញាធរខេត្ត ក្នុងនាម​ជា​សេនាធិការ​ឲ្យ​រាជរដ្ឋាភិបាល ត្រូវតែមាន​កិច្ច​អន្តរាគមន៍ ជួយ​សម្របសម្រួល​ដោះស្រាយ​ទៅតាម​អ្វី​ជាក់ស្ដែង​ដោយ​អនុវត្ត តាម​គោលការណ៍​ឈ្នះ​ឈ្នះ ​របស់​សម្ដេច​តេ​ជោ ​ហ៊ុន សែន​។​

ជាក់ស្ដែង​ពាក់ព័ន្ធ​ដីធ្លី​ដែល​​ប្រជាពលរដ្ឋ មាន​បញ្ហា​ប្រឈម ជាមួយ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ ដែល​តែង​មាន​ការតវ៉ា​កន្លងមក ក្នុងនាម​រដ្ឋបាលខេត្ត ​តែងតែ​ធ្វើការ​ដោះស្រាយ​ជូន​​ ប៉ុន្តែ​ក៏ត្រូវ​ការធ្វើ​អង្កេត​វាយតម្លៃ​ស្ថិតិ​ឲ្យ​បាន​ពិតប្រាកដ ផ្អែក​តាម​លក្ខណៈ​ច្បាប់ ដើម្បី​ធ្វើសំណើ​ដាក់ជូន​រាជរដ្ឋាភិបាល​សម្រេច​ផ្ដល់ជូន​។

ដើម្បីឱ្យ​ការដោះស្រាយ​នេះ ​មាន​ភាពច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព ក្រុមការងារ​រដ្ឋបាល​ខេត្កំពត បានចុះ​ដល់ទី​តាំង​ និង​ជួប​ប្រជាពលរដ្ឋផ្ទាល់​នាពេលនេះ​ គឺ​ទី​១​ក្នុង​គោលបំណងដើម្បី​ពិនិត្យ​អំពី​ស្ថានភាព​ភូមិសាស្ត្រជាក់ស្ដែង និង​ទី​២ ចង់បាន​នូវ​សំណូមពរ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ដែលមាន​បញ្ហា​ប្រឈម កន្លងមក តើ​នៅមាន​ចំណុច​ណាខ្លះ​ដែល​ត្រូវ​យកទៅដាក់​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បន្ត​។ ​

ទោះបីយ៉ាងណា​ ក្នុងឱកាស​នោះ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ស្នើ ឱ្យ​ក្រុមហ៊ុន ​សូ ងួន ចូលរួម​ជាមួយ​ក្រុមការងា​រ​រដ្ឋបាលខេត្ត​ បន្តធ្វើ​អង្កេតស្ថិតិ​នូវ​បញ្ហា​ប្រឈម សំណូមពរ​តម្រូវការរបស់​ប្រជាពល រដ្ឋ​ឲ្យ​បាន​ជាក់លាក់​ពិតប្រាកដដើម្បី​បានជា​មូលដ្ឋាន​ដាក់​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បន្តទៀត​។​

សូមបញ្ជាក់ថា ជា​លទ្ធផល​តាម​ការធ្វើ​អង្កេត​អត្តសញ្ញាណ ដោយ​រដ្ឋបាល​ស្រុក​ឈូក ទៅលើ​ប្រជាពលរដ្ឋ​ចូលកាន់​កាប់​នៅ​លើដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ​​សូ ងួន មាន​ចំនួន​៩០ គ្រួសារ ក្នុងនោះក្រុមហ៊ុន​បានទទួល​ស្គាល់​ និង​ត្រៀម​បម្រុង​ដី ​ចំនួន​៨០​ហិក​តា​ កាត់​ឈ្វៀ​លជូន​គ្រួ​សារ​ប្រជាពលរដ្ឋ​នៅសល់​ពី​ការវាស់វែង​ជំនាន់​បទបញ្ជា​០១​របស់​យុវជន​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ ឆ្នាំ​២០១២ ស្មើនឹង​ចំនួន​៤០​គ្រួសារ ចំណែក​នៅសល់​ជាង​៥០​គ្រួសារ​ទៀត អភិបាលខេត្ត បាន​ឲ្យ​ក្រុម​ហ៊ុន​រក្សា​ពួកគាត់នៅលើ​ដី​នោះ​ដដែល​សិន​។

ចំណែក​បញ្ហា​ប្រឈម​ដីធ្លី​នៅ​តំបន់​ដទៃទៀត អភិបាលខេត្ត​ សម្រេច​ឲ្យ​ក្រុមការងារ​បន្ត​ចុះ​អង្កេត វាយ​តម្លៃ​ជាក់ស្ដែង​ឲ្យ​បានជា​ក់លាក់​ផងដែរ ដើម្បី​រដ្ឋបាលខេត្ត​បានជា​មូលដ្ឋាន​ដាក់​ក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បន្ត​ជូន​ប្រជាពលរដ្ឋ​ផងដែរ​៕

អត្ថបទ​ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម