Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបើកសម្ពោធជាផ្លូវការហើយ

បានផុស

នៅ

អបអរសាទរការសម្ពោធជាផ្លូវការនៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា ដែលជាមន្ទីរពេទ្យអន្តរជាតិធំមួយនៅក្នុងប្រទេសកម្ពុជា ហើយមានទីតាំងស្ថិតនៅអគារលេខ៦៦ ផ្លូវលេខ៣១cc សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ពិធីបើក សម្ពោធជាផ្លូវការមន្ទីរពេទ្យអន្តរជាតិ អរៀនដា បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យអន្តរជាតិ អរៀនដា មិនមែនជាមន្ទីរពេទ្យថ្មីនោះទេ តែមន្ទីរពេទ្យអន្តរជាតិ អរៀនដា ជាសាខាទី២នៃមន្ទីរពហុព្យាបាល​ និងសម្ភព អរៀនដា ដែលមានបទពិសោធក្នុងការព្យាបាលអ្នកជម្ងឺចាប់តាំងពីឆ្នាំ២០១៥មកម៉្លេះ។ មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានទីតាំងធំទូលាយជាមួយនឹងការរចនាអគារ និងបន្ទប់ស្នាក់នៅរបស់អ្នកជម្ងឺមានលក្ខណៈស្តង់ដាដូចអាផាតមិន ដើម្បីផ្តល់អារម្មណ៍កក់ក្តៅប្រៀបដូចជាផ្ទះរបស់អ្នកជម្ងឺផ្ទាល់។

កាន់តែពិសេសនោះ មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានបំពាក់ឧបករណ៍ និងម៉ាស៊ីនវេជ្ជសាស្រ្តទំនើបៗដូចជា៖ ម៉ាស៊ីន MRI ម៉ាស៊ីន CT Scan ម៉ាស៊ីនថតកាំរស្មីអ៊ិច ម៉ាស៊ីនវាស់កំហាប់ឆ្អឹង ម៉ាស៊ីនថតគៀបសុដន់ដោយកាំរស្មីអ៊ិច ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបង្អស់ស្របតាមស្តង់ដារប្រទេសសិង្ហបុរី។ ក្នុងនោះ ក៏មានអ្នកជំនាញបញ្ជាម៉ាស៊ីនជាជនបរទេស និងពិនិត្យលទ្ធផលថតនៅប្រទេសសិង្ហបុរីដោយក្រុមហ៊ុន Medi sol Solution ដែលជាក្រុមហ៊ុនថតឆ្លុះរូបភាពវេជ្ជសាស្រ្តឈានមុនគេនៅសិង្ហបុរី។

មន្ទីរពេទ្យអន្តរជាតិ អរៀនដា មានផ្តល់សេវាកម្មជាច្រើន ដូចជា៖ ផ្នែកលំបាកមានកូន ផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកជំងឺកុមារ ផ្នែកជំងឺទូទៅ សង្គ្រោះបន្ទាន់ ផ្នែកព្យាបាលកម្រិតធ្ងន់ ផ្នែកជំងឺទឹកនោមផ្អែម ផ្នែកសើស្បែក ផ្នែកព្យាបាលទារកកម្រិតធ្ងន់ ផ្នែកថតឆ្លុះរូបភាពវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងផ្នែកប្រឆាំងភាពចាស់ ព្រមទាំងផ្នែកអាហាររូបត្ថម្ភ ដែលជាសេវាកម្មថ្មីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

មន្ទីរពេទ្យអន្តរជាតិ អរៀនដា បានប្រមូលផ្តុំដោយវេជ្ជបណ្ឌិត និងបុគ្គលិកខ្មែរ និងបរទេសជំនាញៗ និងមានបទពិសោធជាច្រើនយូរឆ្នាំ ដើម្បីផ្តល់សេវាកម្មវេជ្ជសាស្ត្រប្រកបដោយស្តង់ដាអន្តរជាតិ និងទំនុកចិត្តដល់ប្រជាជនកម្ពុជា ដែលមិនចាំ បាច់ទៅពិនិត្យ និងព្យាបាលនៅបរទេសទៀតឡើយ៕

(អត្ថបទពាណិជ្ជកម្ម)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម