Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជាង ៥៣០០០នាក់ រងគ្រោះដោយទឹកជំនន់ នៅ ម៉ាឡេស៊ី

បានផុស

នៅ

មិនមានភាពធូរស្រាលទេក្នុងគ្រោះទឹកជំនន់ នៅរដ្ឋ Johor, Pahang និង Melaka ខណៈចំនួនមនុស្សជម្លៀសខ្លួន​ បានបន្តកើនឡើងដល់ជាង៥៣០០០នាក់។

រដ្ឋ Johor កំពុងរងគ្រោះដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ខណៈភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់តាំងពីដើមសប្តាហ៍មុនមក បានបណ្តាលឲ្យមនុស្ស ៤៩៥០០នាក់មកពី ១៤២០០គ្រួសារកំពុងស្វែងរកទីជម្រក នៅមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នចំនួន២៧០គិតត្រឹមព្រឹកថ្ងៃចន្ទទី០៥ខែមីនា។

កម្ពស់ទឹកទន្លេចំនួន១៤ក្នុងស្រុកចំនួន៧ បានឡើងផុតសញ្ញាគ្រោះថ្នាក់ ខណៈផ្លូវចំនួន៤៤ ក្នុងសង្កាត់ចំនួន៨ ត្រូវបិទចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរ និងអ្នកស្ម័គ្រចិត្ត កំពុងធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់ រួមទាំងស្តេចស៊ុលតង់ Johor ផងដែរ ដែលបានបញ្ជូនទូកកាណូតស៊េរីទំនើបចំនួន៣គ្រឿង សម្រាប់ប្រើប្រាស់ដឹកជំនួយស្បៀងអាហារ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ ភាគខាងជើង វៀតណាម ព្រមានពីព្យុះលាយឡំផ្គររន្ទះ ទឹកជំនន់ និងបាក់ដី ចាប់ពីយប់ថ្ងៃនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១០ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១០ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ចរាចរណ៍១១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម