ព័ត៌មានជាតិ
បសស នឹងផ្តល់បណ្ណសមាជិកដល់អាជីវករ និងបុគ្គលស្វ័យនិយោជន៍
បេឡាជាតិ សន្តិសុខសង្គម (បសស) កំពុងពិចារណាលើការផ្តល់បណ្ណសមាជិកដល់ក្រុមអាជីវករ និងបុគ្គលស្វ័យនិយោជន៍ នាពេលខាងមុខ។
បុគ្គលស្វ័យនិយោជន៍ សំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន។
លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានតាវគលិក នៃ បសស បានឱ្យដឹងថា នៅថ្ងៃខាងមុខបុគ្គលស្វ័យនិយោជន៍ នឹងទទួលបានរបបពីរ គឺរបបថែទាំសុខភាព និងរបបប្រាក់សោធន ក្រោយពីចុះបញ្ជីចូលជាសមាជិកបេឡាជាតិសន្តិសុខសង្គម ដោយស្ម័គ្រចិត្ត។ សង្កត់ធ្ងន់ថា«បុគ្គលស្វ័យនិយោជន៍ យើងនឹងចេញនៅក្នុងអនុក្រឹត្យមួយទៀត»។
យោងតាមច្បាប់សន្តិសុខសង្គម ឆ្នាំ ២០១៩ បានបង្ហាញថា បុគ្គលស្វ័យនិយោជន៍ អាចចូលរបបថែទាំងសុខភាពផង និងរបបសោធនផង ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ នេះបើតាមការបញ្ជាក់របស់លោក សុខ បូរ៉ា។
មន្រ្តីជាន់ខ្ពស់រូបនេះ បានបន្ថែមទៀតថា បច្ចុប្បន្នបុគ្គលស្វ័យនិយោជន៍មានប្រមាណពី ៧-៨លាននាក់ នៅកម្ពុជា។
ក្រៅពីនេះ លោក សុខ បូរ៉ា ក៏បានបង្ហើបឱ្យដឹងទៀតថា នាពេលខាងមុខ បសស នឹងគ្របដណ្តប់បន្ថែមទៀតទៅលើប្រជាកសិករ។ ដោយលោក លើកឡើងថា កសិករ ធ្វើស្រែចម្ការ ក៏មានប្រាក់ចំណូល ដូច្នេះ បសស នឹងជំរុញបញ្ចូលក្នុងក្រុមបុគ្គលស្វ័យនិយោជន៍ដែរ។ ទាក់ទិននឹងរឿងនេះ លោកថា បសស កំពុងតែរៀបចំសេចក្តីព្រៀង ដើម្បីសិក្សាទិន្នន័យបន្ថែម។
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ