Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំអ៊ីរ៉ង់ ប្រកាសប្រហារជីវិតជននៅពីក្រោយការបំពុល ក្មេងស្រីសិស្សសាលាជាង ១ពាន់នាក់

បានផុស

នៅ

មេដឹកនាំអ៊ីរ៉ង់បានប្រកាសថា អ្នកដែលនៅពីក្រោយការបំពុលក្មេងស្រីសិស្សសាលាជាង ១០០០នាក់ នឹងត្រូវកាត់ទោសប្រហារជីវិតពីបទប្រព្រឹត្តឧក្រិដ្ឋកម្មដែលមិនអាចលើកលែងបាន ប្រសិនបើរឿងនេះបង្ហាញថា ជាការវាយប្រហារដោយចេតនា។

លោក Ayatollah Ali Khamenei
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាលើកទីមួយហើយដែលលោក Ayatollah Ali Khamenei និយាយជាសាធារណៈ អំពីការពុល ដែលចាប់ផ្តើមកាលពីឆ្នាំមុនមក។

ចាប់តាំងពីចុងខែវិច្ឆិកាឆ្នាំ២០២២ ការពុលរាប់រយករណី ត្រូវបានរាយការណ៍ក្នុងចំណោមសិស្សសាលា ដែលភាគច្រើនជាសិស្សស្រី ដោយខ្លះត្រូវការការព្យាបាលនៅមន្ទីរពេទ្យ។

ការពុលបានចាប់ផ្តើមនៅក្នុងទីក្រុង Qom ភាគខាងត្បូងនៃរដ្ឋធានី តេហេរ៉ង់ ប៉ុន្តែឥឡូវនេះ បានរីករាលដាលទូទាំងប្រទេស រួមទាំងនៅតាមសាលារៀនក្នុងរដ្ឋធានីផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីទើបតែទទួលស្គាល់ឧប្បត្តិហេតុនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយប៉ុណ្ណោះ ហើយមិនផ្តល់ព័ត៌មានលម្អិតថាអ្នកណាអាចនៅពីក្រោយការវាយប្រហារ ឬសារធាតុគីមីអ្វីដែលត្រូវបានប្រើដើម្បីបំពុលនោះទេ។

មិនដូចប្រទេសជិតខាងអាហ្វហ្គានីស្ថានទេ, អ៊ីរ៉ង់មិនមានប្រវត្តិនៃក្រុមជ្រុលនិយមសាសនាដែលផ្តោតលើការអប់រំរបស់ស្ត្រីឡើយ។

ប៉ុន្តែការវាយប្រហារដែលគេសង្ស័យ គឺត្រូវបានអ្នកអត្ថាធិប្បាយមួយចំនួនមើលឃើញថា ជាផ្នែកនៃការឆ្លើយតបជ្រុលហួសហេតុលើបាតុកម្មដឹកនាំដោយស្ត្រី និងក្មេងស្រី ដែលបានអង្រួនប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ សិស្សស្រីអ៊ីរ៉ង់ជាង១ពាន់នាក់ ត្រូវគេបំពុលយ៉ាងអាថ៌កំបាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម