កីឡា
នេះជើងខ្លាំងពិតដែលអ្នកគាំទ្រចង់ឃើញប៉ះ ព្រំ សំណាង
អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង ទទួលបានជ័យជម្នះ២ប្រកួតជាប់គ្នា និងជាការផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី១ទាំងពីរដងនៅសង្វៀន Thai Fight ប៉ុន្តែអ្នកគាំទ្រមើលឃើញថា ដៃគូទាំងពីររូបរបស់អ្នកលេងគុនខ្មែររូបនេះមិនទាន់ជាជើងខ្លាំងពិតប្រាកដទេ។
ទាំងអ្នកគាំទ្រនៅខ្មែរ និងថៃពិតជាចង់ឃើញជើងខ្លាំងគុនខ្មែរ ព្រំ សំណាង ជួបអ្នកខ្លាំងពិតប្រាកដដើម្បីបញ្ជាក់ឲ្យច្បាស់ថា កីឡាករកម្ពុជារូបនេះពិតជាជើងខ្លាំងមែន។ សង្វៀន Thai Fight មានកីឡាករខ្លាំងៗជាច្រើនមិនថា កីឡាករថៃ ឬបរទេសទេដែលអាចប្រកួតជាមួយ ព្រំ សំណាង ប៉ុន្តែបច្ចុប្បន្ន អ្នកគាំទ្រកម្ពុជា និងថៃពិតជាចង់ឃើញកីឡាករកម្ពុជារូបនេះប្រកួតជាមួយជើងខ្លាំងថៃឈ្មោះ Tengnueng Sitjaesairoong។
សូមបញ្ជាក់ដល់អ្នកស្នេហាប្រដាល់គុនខ្មែរឲ្យច្បាស់ថា Tengnueng នេះពិតជាជើងខ្លាំងទម្ងន់ចាប់ពី៧១គីឡូក្រាមឡើងមែន។ រូបគេមានកម្ពស់ ១,៨០ម៉ែត្រ ទម្ងន់ប្រកួតក្រោម៨០គីឡូក្រាម និងអាយុ៣០ឆ្នាំ។
បទពិសោធ
រូបគេមានបទពិសោធលើសង្វៀនចំនួនប្រកួត១១០ដងគឺឈ្នះ៩២ ចាញ់១៤ និងស្មើ៤។ បើគិតត្រឹម២៤ប្រកួតចុងក្រោយតាំងពីឆ្នាំ២០១៩ រូបគេមិនដែលបរាជ័យសោះ ហើយឈ្នះពិន្ទុតែ៤ដងប៉ុណ្ណោះ ក្រៅពីនោះផ្តួលដៃគូទាំងអស់។
ខ្សែក្រវាត់
- ឆ្នាំ២០២០ ជើងឯក Kard Chuek ទម្ងន់៧២គីឡូក្រាម នៅសង្វៀន Thai Fight
- ឆ្នាំ២០១៩ ជើងឯក Kard Chuek ទម្ងន់៨១គីឡូក្រាម នៅសង្វៀន Thai Fight
- ឆ្នាំ២០១៥ ជើងឯក King’s Cup ទម្ងន់៧០គីឡូក្រាម នៅសង្វៀន Thai Fight
- ឆ្នាំ២០១៥ ជើងឯក Isuzu Cup ទម្ងន់៧០គីឡូក្រាន នៅសង្វៀន Thai Fight
- ឆ្នាំ២០១៤ ជើងឯក WMC King’s Cup នៅស្ថាប័ន World Mauythai Council
- ឆ្នាំ២០១៤ ជើងឯក សង្វៀន Omnoi Stadium ទម្ងន់៧០គីឡូក្រាម
- ឆ្នាំ២០១២ ជើងឯក IFMA ពិភពលោកទម្ងន់៧៥គីឡូក្រាម
រូបគេមានគោលជំហររឹងមាំ កម្លាំងស៊ុហ្វល្អ និងវ៉ៃដោយបច្ចេកទេស។ រូបគេចេញអាវុធច្បាស់ល្អ និងមានទម្ងន់គឺកណ្តាប់ដៃ ទាត់ ជង្គង់ និងកែង។ បើប្រៀបធៀបជាមួយ ព្រំ សំណាង គឺកីឡាករថៃរូបនេះមានស្នៀត និងបច្ចេកទេសច្បាស់ជាង។
ទោះបីជាយ៉ាងណា សង្វៀន Thai Fight ដើម្បីទាក់ទាញអ្នកគាំទ្រកម្ពុជាប្រហែលជាមិនទាន់រៀបចំឲ្យ Tengnueng ជួប ព្រំ សំណាង ឆាប់ៗទេ។ គេអាចរៀបចំឲ្យកីឡាករកម្ពុជាប្រកួតជាមួយកីឡាករប្រទេសផ្សេងពីរឬបីប្រកួតទៀតសិន ហើយក៏ជាពេលវេលាដែលគេសិក្សាស្វែងយល់ពីកីឡាករកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?