ព័ត៌មានជាតិ
អភិបាលខេត្តកំពតចុះពិនិត្យផ្សាររាត្រីរៀបចំសោភ័ណភាព និងអនុញ្ញាតឱ្យអាជីវករតសំយ៉ាប
លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពតនៅរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៣ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៅជុំវិញផ្សាររាត្រីកំពតនៅជាប់រង្វង់មូលទុរេនកំពតទៅតាមការឆ្លើយតបសំណូមពរស្នើសុំរបស់អ្នកគ្រប់គ្រងផ្សាររួមទាំងអាជីវករលក់ដូរនៅក្នុងផ្សាររាត្រីកំពតបានសំណូមពរដល់លោកអភិបាលខេត្តឆ្លើយតបអនុញ្ញាតឱ្យក្នុងការតសំយ៉ាបទៅតាមតូបលក់ដូរនីមួយៗនៅជុំវិញផ្សាររាត្រីកំពតនេះ។

អភិបាលខេត្តកំពតបានអនុញ្ញាតទៅតាមការឆ្លើយតប និងសំណូមពររបស់អ្នកគ្រប់គ្រងផ្សាររួមទាំងអាជីវករ លក់ដូរ នៅក្នុងផ្សាររាត្រីកំពត។
ក្រោយពីបានធ្វើការពិនិត្យរួចរាល់មក លោក ម៉ៅ ធនិន បានអនុញ្ញាតឱ្យអ្នកគ្រប់គ្រង ផ្សារ ក៏ដូចជា អាជីវករ ទាំងអស់ អាចធ្វើការតសំយ៉ាបចេញពីតូបដែលនៅជុំវិញផ្សារទាំងអស់បានតែធ្វើយ៉ាងណាកុំឱ្យមានការតចេញហួស មកលើចិញ្ចើមផ្លូវពីការកំណត់របស់អាជ្ញាធរ ម្យ៉ាងទៀតអ្នកគ្រប់គ្រងផ្សារត្រូវ ត្រួតពិនិត្យមើលធ្វើយ៉ាងណាឱ្យការតសំយ៉ាបលយចេញ ជជុំវិញផ្សាររាត្រីកំពតនេះក៍ត្រូវមានស្តង់ដារតែមួយព្រមទាំងឱ្យមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរ ជាតិនិងអន្តរជាតិដែលមកកម្សាន្តនៅក្នុងខេត្តកំពត។

អភិបាលខេត្តកំពតបានបន្ថែមឱ្យដឹងទៀតថា បើសិនផ្សាររាត្រីកំពតនេះមានភាពទាក់ទាញស្អាតនៅពេលយប់ដែលភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងកម្សាន្តនៅក្នុងខេត្តកំពតពួកគាត់មិនអាចរំលងផ្សាររាត្រីកំពតនេះពីព្រោះនៅជិតរង្វង់មូលទុរេនទីរួមខេត្តកំពតកាលណាភ្ញៀវទេសចរបានឆ្លងកាត់កាន់តែច្រើននិងធ្វើឱ្យអាជីវករលក់ដូរបានដាច់ច្រើន។
ដោយឡែកចុងក្រោយនេះ លោក ម៉ៅ ធនិន អភិបាលខេត្ត កំពតក៏បានបញ្ចាក់ថា ទីតាំងផ្សាររាត្រីកំពតនេះ គឺជា បេះដូង នៃខេត្តកំពតព្រោះនៅជិតរង្វង់មូលទុរេន ដែលជានិមិត្តរូបរបស់ខេត្តកំពតដូច្នេះហើយសូមឱ្យអ្នកគ្រប់គ្រងក៏ដូចជា អាជីវករ លក់ដូរទាំងអស់ត្រូវរួមសហការគ្នាធ្វើយ៉ាងណាឱ្យទីតាំងនេះមានភាពទាក់ទាញទាំងសោភ័ណភាព បរិស្ថាន និងអនាម័យឱ្យបានល្អប្រសើរទៅថ្ងៃមុខ៕

អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?