Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រី គីម ជុងអ៊ុន ព្រមានសមយុទ្ធរវាង អាមេរិក និងកូរ៉េខាងត្បូង

បានផុស

នៅ

ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចេញការព្រមានដល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មុនពេលសមយុទ្ធយោធារួមគ្នា ដែលប្រទេសទាំងពីរគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី គីម យូជុង បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​តាម​រយៈ​ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ KCNA នៅ​ថ្ងៃ​អង្គារនេះថា កូរ៉េខាងជើងតែងតែតាមដានសកម្មភាពដែលធ្វើឡើងដោយយោធាអាមេរិក និងកូរ៉េខាងត្បូង ជាពិសេសការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលប្រទេសទាំងពីរនឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមីនា ។

លោកស្រី គីម បាននិយាយថា តំបន់ប៉ាស៊ីហ្វិកមិនមែនជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក ឬជប៉ុននោះទេ ។ លោកស្រីបានព្រមានថា រាល់ការឆ្លើយតបយោធាចំពោះការសាកល្បងអាវុធយុទ្ធសាស្ត្ររបស់កូរ៉េខាងជើង នឹងត្រូវបានចាត់ទុកថាជា “ការប្រកាសសង្គ្រាមយ៉ងច្បាស់ក្រឡែត” ។

លោកស្រី​បាន​បន្ថែម​ថា កូរ៉េខាងជើង​តែងតែ​រង់ចាំ​ដើម្បី​ចាត់​វិធានការ​សមស្រប រហ័ស និង​លើសលប់​គ្រប់​ពេល​វេលា ដោយយោង​តាម​ការ​វិនិច្ឆ័យ​របស់​ប្រទេស ។

គួរបញ្ជាក់ថា កន្លងមកលោកស្រី គីម ក៏បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែមុនផងដែរថា កូរ៉េខាងជើងអាចនឹងប្រើប្រាស់មហាសមុទ្រប៉ាស៊ីហ្វិកជា “ទីតាំងបាញ់ប្រហារ” ដើម្បីឆ្លើយតបទៅនឹងសកម្មភាពណាមួយរបស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម