KPT+
ស្វែងយល់ពីទិវាសិទ្ធិនារីអន្តរជាតិ ៨ មិនា
ទិវាសិទ្ធិនារីអន្តរជាតិឬ International Women’s Day គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីអបអរសាទរសមិទ្ធផលរបស់ស្ត្រី និងលើកកម្ពស់វឌ្ឍនភាពលើសិទ្ធិស្ត្រី ដែលមានតាំងពីចលនាពលកម្មនិងសង្គមនិយមនៃសហរដ្ឋអាមេរិកនៅដើមសតវត្សទី ២០ ជាពិសេសនៅពេលដែលស្ត្រីបានតស៊ូដើម្បីលក្ខខណ្ឌការងារកាន់តែប្រសើរឡើងនិងសិទ្ធិបោះឆ្នោត ។

ការប្រារព្ធពិធីដែលបានកត់ត្រាជាលើកដំបូងគឺនៅឆ្នាំ ១៩១១ នៅប្រទេសអូទ្រីស ដាណឺម៉ាក អាល្លឺម៉ង់ និងស្វីសនៅ ពេលដែលមនុស្សជាងមួយលាននាក់បានប្រមូលផ្តុំគ្នាគាំទ្រដល់សិទ្ធិស្ត្រី។ ចាប់តាំងពីពេលនោះមក ព្រឹត្តិការណ៍នេះមិនត្រឹមតែមានទំហំធំប៉ុណ្ណោះទេ ប៉ុន្តែក៏មានវិសាលភាពដោយផ្តោតទៅលើបញ្ហាជាច្រើនចាប់ពីអំពើហិង្សាលើស្ត្រី រហូតដល់សមភាពស្រ្តីនៅកន្លែងធ្វើការ។

ខណៈពេលដែលគ្មានក្រុមណាមួយអះអាងពីភាពជាម្ចាស់នៃព្រឹត្តិការណ៍នេះ ទើបអង្គការសហប្រជាជាតិតែងតែនាំមុខគេក្នុងការប្រារព្ធពិធីបន្ទាប់ពីការទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ ១៩៧៧ ។ ទោះជាយ៉ាងណាក៏ដោយការប្រារព្ធពិធីធ្វើឡើងនៅ ជុំវិញពិភពលោក ហើយក៏មានប្រទេសមួយចំនួនទទួលស្គាល់ទិវាសិទ្ធិនារីអន្តរជាតិជាថ្ងៃឈប់សម្រាកសាធារណៈរួមទាំងប្រទេសចិន រុស្ស៊ី និងអ៊ូហ្គង់ដា។

ជាមួយនេះ កម្ពុជារៀបចំប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ដែលជាខួបលើកទី ១១២ ឆ្នាំ ២០២៣ ក្រោមមូលបទ ” ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល “។ នេះបង្ហាញពីសារៈសំខាន់នៃបច្ចេកវិទ្យាសម្រាប់ការលើកកម្ពស់សិទ្ធិស្ត្រី ប៉ុន្តែគម្លាតយេនឌ័រឌីជីថលដែលកំពុងកើនឡើងកំពុងប៉ះពាល់ដល់អ្វីៗគ្រប់យ៉ាងចាប់ពីឱកាសការងាររបស់ស្ត្រី រហូតដល់សុវត្ថិភាពតាមអ៊ីនធឺណិត ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖មកស្គាល់ពីស្ថាបត្យករល្បីឈ្មោះ Kengo Kuma ដែលយកឈើបង្កើតជារូបរាងអគារដ៏ប្រណីតៗ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់