Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រាប់អាស៊ាន នៅឲ្យឆ្ងាយពី​​ការ​ប្រកួតប្រជែង​អំណាច ​រវាង​ប្រទេស​ធំៗ

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយនៅថ្ងៃអង្គារទី០៧ ខែមីនាថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គួរតែនៅឲ្យឆ្ងាយពីការប្រកួតប្រជែងអំណាចណាមួយ រវាងប្រទេសធំៗ។

លោក Qin Gang
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំនៅទីក្រុងប៉េកាំង លោក Qin ក៏បាននិយាយផងដែរថា អាស៊ានមិនអាចជាភ្នាក់ងារនៃកម្លាំងខាងក្រៅណាមួយឡើយ។

រដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងបែបនេះ ជាការឆ្លើយតបទៅនឹងសំណួរអំពីរបៀបដែលប្រទេសក្នុងតំបន់កំពុងរងសម្ពាធ ហើយមើលឃើញថា វាកាន់តែពិបាកឡើងៗក្នុងការពឹងផ្អែកលើសហរដ្ឋអាមេរិកដើម្បីធានាលើផ្នែកសន្តិសុខ និងលើប្រទេសចិនលើផ្នែកសេដ្ឋកិច្ច។

លោកនិយាយថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក គឺជាការប៉ុនប៉ងបង្កើត “ភាពផ្តាច់មុខ” ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសក្នុងតំបន់។ លោកបន្ថែមថា ការប៉ុនប៉ងណាមួយដើម្បីគាបប្រទេសចិនគឺនឹងត្រូវបរាជ័យ។

លោក​​បន្ត​ថា ក្នុង​នាម​ជា​អ្នក​ជំរុញ​ការ​អភិវឌ្ឍ​សកល អាមេរិក​គួរ​តែ​រៀបចំ​វេទិកា​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​ឈ្នះ ជា​ជាង​ការធ្វើជាក្តារអុក ​សម្រាប់​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ។

ជាចុងក្រោយលោកបានបញ្ជាក់ថា មិនគួរបញ្ឆេះសង្រ្គាមត្រជាក់ទេ ហើយវិបត្តិដូចនៅអ៊ុយក្រែន មិនគួរកើតឡើងម្តងទៀតឡើយនៅអាស៊ី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ យោធា មី យ៉ាន់ ម៉ា ប្រតិកម្មខ្លាំងៗលើ អាស៊ាន បន្ទាប់ ពី ត្រូវ រារាំង មិនឲ្យ ប្រជុំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ  ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់

សេដ្ឋកិច្ច៣៤ នាទីutes មុន

ស្ទះជើងហោះហើរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយសារកំណើនចេញ-ចូល មុនពេលបុណ្យចូលឆ្នាំចិន

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

ហ្វីលីពី​ជួប​គ្រោះ​រញ្ជួយដីកម្រិត៥.៨ រ៉ិចទ័រ វាយប្រហារភាគកណ្តាល

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

អ្នកដំណើរ​១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា

កីឡា៥៥ នាទីutes មុន

Real Madrid ជាក្រុមដំបូង​គេ​រក​ចំណូល​បាន១ពាន់​លាន​ដុល្លារ​ក្នុង​មួយ​រដូវ​កាល

ជីវិតកម្សាន្ដ២២ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

Sokha Hotels

ព័ត៌មានពេញនិយម