Connect with us

KPT+

សារធាតុម្យ៉ាង ធ្វើឲ្យធ្យូងសិប្បនិម្មិតក្នុងឆ្នាំងភ្លើង Hot pot ក្ដៅ

បានផុស

នៅ

អ្នកប្រាកដជាស្គាល់ប្រភេទអាហារដែលអាចចម្អិនដោយមិនប្រើភ្លើងបាន ហើយគេនិយមប្រើវាពេលខ្ជិលធ្វើម្ហូបឬយកតាមខ្លួនពេលទៅដើរលេងដូចជាឡើងភ្នំបោះតង់ជាដើម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារទាំងនេះតែងតែមានកញ្ចប់ធ្យូងសិប្បនិម្មិតមួយដុំដើម្បីចម្អិនអាហាររបស់យើងដោយគ្រាន់តែប្រើទឹកធម្មតាតែប៉ុណ្ណោះ មានមនុស្សមិនតិចទេដែលឆ្ងល់ថាអ្វីមាននៅក្នុងនោះធ្វើឲ្យធ្យូងសិប្បនិម្មិតក្ដៅបាន ។ 

ធ្យូងសិប្បនិម្មិតនៅក្នុងប្រអប់ហតផតនោះមានផ្ទុកសារធាតុគីមី ៣ប្រភេទគឺ កាល់ស្យូមអុកស៊ីត ម្សៅអាលុយមីញ៉ូម និងសូដ្យូមប៊ីកាបូណាត ។ សារធាតុគីមី កាល់ស្យូមអុកស៊ីតជាធាតុសកម្មមានប្រតិកម្មជាមួយទឹកដោយស្រូបទឹកបានលឿនហើយក្ដៅ ចំណែកឯម្សៅអាលុយមីញ៉ូមនិងសូដ្យូមប៊ីកាបូណាតដែលមាននៅក្នុងនោះក៏រួមចំណែកជំរុញប្រតិកម្មឲ្យកាន់តែក្ដៅខ្លាំងរួចបញ្ចេញឧស្ម័នអ៊ីដ្រូសែនមកជាមួយដែលធ្វើឲ្យទឹកពុះ ។

សូមបញ្ជាក់ដែរថា ធ្យូងសិប្បនិម្មិតនេះត្រូវទទួលស្គាល់ពីរដ្ឋបាល​ចំណីអាហារ​និង​ឱ​សថរួចហើយពីសុវត្ថិភាពចំពោះសុខភាពអ្នកប្រើប្រាស់ ប៉ុន្តែទោះបីជាវាមានសុវត្ថិភាពពិតមែនការបរិភោគអាហារកែច្នៃវានៅតែមិនល្អសម្រាប់សុខភាព ដូចអាហារធ្វើដោយខ្លួនឯងដដែល ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ ធ្យូងក្នុងក្ដីសុបិន បង្ហាញពីប្រាក់ចំណូល និងជីវិតអាចមានទុក្ខព្រួយខ្លះៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២២ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៩ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម