Connect with us

ព័ត៌មានជាតិ

​មន្ត្រីឆ្លើយតបបែបណាចំពោះការលើកឡើង​របស់អ្នក ស្រី ទ្រីដាណា​ ស្នើសុំថតនៅតំបន់អង្គរ​ដូចសុំភ្លើងយក្ស​

បានផុស

នៅ

មន្ត្រីអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បញ្ជាក់នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៣នេះ​ថា នៅក្នុងឈុត​ដែលអ្នកស្រី ទ្រី ដាណា ត្រៀមយកទៅថតនៅប្រាសាទអង្គរវត្ត ​មាន២ រូបភាព​ដែល​ក្រសួង​មិនអនុញ្ញាត​ទី១​ ដោយ​សារសម្លៀកបំពាក់​ដែលអ្នកស្រីដាក់ថតពីសម័យបុរាណ​ មិន​សមស្រប និងមិនទាន់​ឆ្លើយទៅនឹង​ភាពត្រឹមត្រូវ​ ដូច្នេះក្រសួងស្នើឱ្យកែសម្រួល។ ទី២ ការគ្រងសម្លៀក​បំពាក់គ្រឿង​អលង្កាតួអង្គស្ដេច ខណៈ​អ្នកនាងយកទៅគ្រងជា​ខោអាវមេទ័ព​មិនមែនស្ដេចទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើងរបស់មន្ត្រីក្រសួងវប្បធម៌ ​បានធ្វើឡើង​បន្ទាប់ពីអ្នកស្រី ទ្រី ដាណា​ បានបង្ហោះ​សារត្អូញ​​ត្អែរ​ពាក់ព័ន្ធនឹងការតឹងតែងរបស់ក្រសួងដែលអ្នកស្រី​ស្នើសុំថតរូបការបង្ហាញ​វប្បធម៌ក្នុង​ថ្ងៃសង្រ្គាន្ត NNP។

​បើតាម លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ក្រសួងបានពិនិត្យហើយ ឃើញភាពមិនត្រឹមត្រូវ។ បច្ចុប្បន្ន​ក្រសួង​មិន​ទាន់អនុញ្ញាតទេ ដោយសារអ្នក ស្រី ទ្រី ដាណា មិនទាន់កែសម្រួល ហើយប្រសិន​បើគាត់​កែ​តម្រូវ​នោះក្រសួងនឹងអនុញ្ញាតភ្លាម។

មន្ត្រីអ្នកនាំពាក្យដដែលរូបនេះបញ្ជាក់ថា ក្រសួងសាទរចំពោះសកម្មភាពស្រលាញ់​វប្បធ៌មរបស់អ្នក ស្រី ប៉ុន្តែកុំធ្វើឱ្យខុស កាលណាខុស មិនត្រឹមខ្មាស់ប្រជាជនយើងទេ ខ្មាស់ដល់ជាតិ​សាសន៍​ដ​ទៃទៀតថា យើងអត់ដឹងអ្វី។

លោកស្រី ទ្រី ដាណា បង្ហោះថា `«ក្រោយការលុបចោលការបង្ហាញវប្បធម៌​ក្នុងថ្ងៃសង្រ្គានឃើញមានការ ប្រតិកម្មខ្លាំងពីសំណាក់មហាជន និងបងប្អូនខ្មែរ​ ដូច្នេះនាងខ្ញុំសម្រេចចិត្តថា នឹងបន្តការបង្ហាញវប្បធម៌ខ្មែរ ​និងមរតក​ដូន​​តាមកវិញនៅក្នុងថ្ងៃសង្ក្រាន្ត NNP (បើទោះជាក្រសួង វប្បធម៌ មិនអនុញ្ញាតឲ្យថតរូបនៅប្រាសាទអង្គរវត្តក៏ដោយ) នាងខ្ញុំនៅតែប្រកាន់ គោលជំហរមួយស្រឡាញ់វប្បធម៌ និងបង្ហាញវប្បធម៌ខ្មែរ និងមរតកដូនតាជាយូ​លង់ណាស់មកហើយមកបង្ហាញ​ជូនឲ្យមហាជន​នឹងប្រទេសជិតខាងយើងបានឃើញថា ខ្មែរគឺអស្ចារ្យប៉ុណ្ណា តែអ្វីដែល​ខ្ញុំសោក​ស្តាយ ​និងបារម្ភនោះ​គឺបងប្អូនកូនក្មួយមួយចំនួនក្រោយយើង មិនងាយបានថត រូបវប្បធម៌នៅប្រាសាទ​ដើម្បីបង្ហាញទៅ​បានទៀត​ដោយសារ ក្រសួងវប្បធម៌ មានផលលំបាកខ្លាំង​ណាស់ ក្នុងការសុំច្បាប់ថតទាំងដែល ខាងក្រសួងប្រាប់គឺយើងធ្វើតាមគ្រប់​យ៉ាងហើយនោះវេទនា​ជាងទៅសុំភ្លើងយក្សទៀត ចាំឆ្លងនេះ​ឆ្លងនោះរហូតទាល់តែហួសថ្ងៃថត»៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម