ព័ត៌មានអន្ដរជាតិ
វៀតណាម រកឃើញគ្រាប់បែកសល់ពីសម័យសង្គ្រាម ទម្ងន់ ១៥០ គីឡូក្រាម
ទីបញ្ជាការយោធាក្នុងខេត្ត Tra Vinh ដែលមានទីតាំងនៅតំបន់ដីសណ្ដទន្លេមេគង្គរបស់វៀតណាម បានយកចេញគ្រាប់បែកសល់ពីសម័យសង្គ្រាមទម្ងន់ ១៥០ គីឡូក្រាម ដែលត្រូវបានរកឃើញដោយអ្នកស្រុកនៅការដ្ឋានសំណង់មួយកន្លែងក្នុងឃុំ Truong Long Hoa ស្រុក Duyen Hai ។
គ្រាប់បែកនេះត្រូវបានគេកំណត់អត្តសញ្ញាណថាជា គ្រាប់បែកទម្លាក់ពីលើយន្តហោះ Mark 81 ឬ Mk 81 មានទម្ងន់ ១៥០ គីឡូក្រាម ហើយវាត្រូវបានកប់ជ្រៅក្នុងដីអស់ពេលជាយូរមកហើយ ប៉ុន្តែវានៅតែអាចផ្ទុះបាន ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន, បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនអង្គភាពជំនាញចុះពិនិត្យស្ថានភាព និងដាក់ស្លាកសញ្ញាព្រមាន ខណៈគ្រាប់បែក ត្រូវដឹកទៅកន្លែងកម្ទេចចោលតាមស្ដង់ដារក្នុងស្រុក Tieu Can ។
ក្រោយសង្រ្គាមចប់ វៀតណាមបន្សល់ទុកគ្រាប់បែក មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ជាច្រើនម៉ឺនគ្រាប់ ខណៈយោងតាមមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនជាតិវៀតណាម ប៉ាន់ប្រមាណថា UXO ចន្លោះពី ៦០ ម៉ឺនទៅ ៨០ ម៉ឺនតោនកំពុងស្ថិតនៅក្រោមដី ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Tuoi Tre
ចុចអាន ៖ ករណីឃាតកម្មពុះច្រៀកសាកសពតារាហុងកុង ពេលនេះប៉ូលិសចាប់បានជនសង្ស័យម្នាក់ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី