Connect with us

កីឡា

U-20 នារីកម្ពុជា អាចយក ៣ពិន្ទុលើកដំបូងពី U-20 នារីមីយ៉ាន់ម៉ា បានដែរឬទេល្ងាចនេះ?

បានផុស

នៅ

នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម ២០ឆ្នាំ នឹងបើកឆាកការប្រកួតរបស់ខ្លួន ក្នុងពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ី អាយុក្រោម ២០ឆ្នាំ (AFC U-20 Women Asian Cup 2024 Qualifiers Round) ប្រចាំពូល G ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួតបើកឆាកនេះគឺ U-20 នារីកម្ពុជា ត្រូវជួបជាមួយ U-20 នារីមីយ៉ាន់ម៉ា នឹងធ្វើឡើងនៅវេលាម៉ោង ៤:០០នាទីរសៀល នាកីឡដ្ឋានស្មាតអរអេសអិន (Smart RSN Stadium) របស់ក្លិបភ្នំពេញក្រោន ដោយមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ BTV News។

មុនការប្រកួតចាប់ផ្ដើមលោក ប្រាក់ វុទ្ធី គ្រូបង្វឹក U-20 នារីកម្ពុជា បានលើកឡើងថា៖ «ពួកយើងបានផ្ដោតអារម្មណ៍ និងមានការហ្វឹកហាត់មួយដ៏ល្អ។ យើងមិនអាចនិយាយពីលទ្ធផលមុនបានឡើយ ប៉ុន្តែប្រកួតទី១ យើងគិតថាវានឹងពិបាក យ៉ាងណាក៏ដោយ អ្វីៗក៏អាចកើតឡើងបានដែរ»។ លោកបានបន្ថែមទៀតថា មានការជឿជាក់លើស្មារតី និងឆន្ទះរបស់កូនក្រុម ហើយរំពឹងនឹងទទួលបានលទ្ធផលល្អប្រសើរ។

ដោយឡែកគ្រូបង្វឹករបស់ U-20 នារីមីយ៉ាន់ម៉ា លោកស្រី San San Thein បាននិយាយផងដែរថា៖ «ដោយសារកីឡាការិនីរបស់យើងភាគច្រើនជាសិស្ស ពួកគេកំពុងមមាញឹកនឹងការប្រលង ដូច្នេះវាពិបាកសម្រាប់ការរៀបចំក្រុមក្នុងព្រឹត្តិការណ៍នេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ពួកគេបានត្រៀមខ្លួនរួចរាល់ដើម្បីបង្កើតនូវលទ្ធផលដ៏ល្អ។ ពួកគេទីបំផុតបានជួបគូប្រជែងក្នុងតំបន់អាស៊ាន ហើយការរៀបចំរបស់ពួកគេបានរីកចម្រើន»។ លោកស្រីបានដាក់ក្ដីរំពឹងផងដែរថា នឹងព្យាយាមដើម្បីឆ្លងផុតវគ្គជម្រុះនេះ។

និយាយអំពីពានរង្វាន់នេះ ក្រុមនារីមីយ៉ាន់ម៉ា ធ្លាប់មានបទពិសោធចូលរួមប្រកួតជាញឹកញាប់ ជាពិសេសលើកចុងក្រោយ ឆ្នាំ២០១៩ បានឡើងទៅជុំផ្ដាច់ព្រ័ត្រ បើទោះបីជាចាញ់គ្រប់ការប្រកួតនៅជុំផ្ដាច់ព្រ័ត្រក៏ដោយ។

ដោយឡែកនារីកម្ពុជាវិញ នេះជាលើកដំបូងបង្អស់ដែលបានប្រកួតពានរង្វាន់នេះ ដ្បិតកីឡាការិនីមួយចំនួនធ្លាប់បានលេងត្រឹមពានកម្រិតអាស៊ាន កាលពីឆ្នាំទៅ៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៩ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម