Connect with us

ព័ត៌មានអន្ដរជាតិ

រុស្សី គូសបញ្ជាក់ពីសារសំខាន់ របស់ទីក្រុងក្នុងតំបន់ Donbass

បានផុស

នៅ

ប្រទេសរុស្ស៊ីនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីគ្រប់គ្រងទីក្រុង Artyomovsk ឬគេស្គាល់នៅក្នុងប្រទេសអ៊ុយក្រែនថាជាទីក្រុង Bakhmut។ នេះបើតាមការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu កាលពីថ្ងៃអង្គារទី០៧ខែមីនា។ លោកកត់សម្គាល់ថា ទីក្រុងនេះគឺជាមជ្ឈមណ្ឌលការពារដ៏សំខាន់សម្រាប់កងកម្លាំងទីក្រុងកៀវ នៅ Donbass។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកពន្យល់ថា “ការយកបានទីក្រុង Artyomovsk នឹងអនុញ្ញាតឲ្យមានសកម្មភាពវាយលុកបន្ថែមទៀត ចូលទៅក្នុងបន្ទាយការពាររបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន”។

ទីក្រុង Artyomovsk បានជួបប្រទះការប្រយុទ្ធដ៏ឃោរឃៅបំផុត ចំពេលយុទ្ធនាការយោធាដែលកំពុងបន្តរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ ទីក្រុងនេះ គឺជាផ្នែកមួយនៃខែលការពារចម្ងាយ៧០គីឡូម៉ែត្រ ដែលបង្កើតឡើងដោយទីក្រុងកៀវ ចាប់តាំងពីការចាប់ផ្តើមប្រយុទ្ធនៅ Donbass ក្នុងឆ្នាំ២០១៤។

ក្នុង​យុទ្ធនាការ​រយៈពេល​មួយ​ខែ កងកម្លាំង​រុស្ស៊ី​ បាន​ដណ្តើម​យកទីតាំង​ជា​ប្រព័ន្ធ ​ជុំវិញ​ទីក្រុង និង​បាន​ឡោមព័ទ្ធ​ទីក្រុង Artyomovsk ពី​ខាងជើង ខាងត្បូង និង​ខាងកើត​។

ទន្ទឹមនឹងនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានទទូចម្តងហើយម្តងទៀតថា លោកនឹងមិនចោលទីក្រុងនេះទេ ថ្វីបើអ្នកគាំទ្រលោកខាងលិច និងទីប្រឹក្សាយោធា បានជំរុញឲ្យ ដកថយក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី គូសបន្ទាត់ក្រហម បើ ណាតូ ហ៊ានឆ្លង នោះនឹងក្លាយជាការចូលរួមសង្គ្រាមដោយផ្ទាល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម