ព័ត៌មានអន្ដរជាតិ
បង្ហាញមុខ អ្នកមានបំផុតនៅទ្វីបអាហ្វ្រិក មិនសូវគេស្គាល់
ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីនៅទ្វីបអាហ្រ្វិកបានកើនឡើងដល់៨៧.៣ពាន់លានដុល្លារ បន្ទាប់ពីទ្រព្យសម្បត្តិរបស់ពួកគេចុះដល់ ៨១.៥ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយសារការធ្លាក់ចុះនៃតម្លៃភាគហ៊ុនសកល។ នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg។

បុរសនីហ្សេរីយ៉ា Aliko Dangote ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនផលិតស៊ីម៉ងត៍ដ៏ធំបំផុតរបស់ទ្វីបគឺ Dangote Cement បានឈរនៅចំណាត់ថ្នាក់លេខ១ ហើយនៅតែជាអ្នកជំនួញដែលមានជាងគេបំផុតរបស់ទ្វីបអាហ្រ្វិកសម្រាប់រយៈពេលដប់ពីរឆ្នាំជាប់ៗគ្នា។ ទ្រព្យសម្បត្តិរបស់គាត់ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន១៩.៤ពាន់លានដុល្លារ។

ចំណែកអ្នកជំនួញអាហ្រ្វិកខាងត្បូងឈ្មោះ Johann Rupert ជាប់ចំណាត់ថ្នាក់លេខ២ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ១២.១ពាន់លានដុល្លារ។ លោក Rupert គឺជាប្រធានក្រុមហ៊ុនទំនិញប្រណីតរបស់ប្រទេសស្វីស Richemont ដែលម៉ាកយីហោរបស់ពួកគេរួមមានដូចជា Cartier, Montblanc, Chloe, Dunhill, និង Van Cleef & Arpels។ ទិន្នន័យបានបង្ហាញថា ចាប់តាំងពីដើមឆ្នាំ២០២៣មក ទ្រព្យសម្បត្តិរបស់គាត់បានកើន ១.១៩ពាន់លានដុល្លារ ដែលភាគច្រើនដោយសារតែការកើនឡើងនៅក្នុងភាគហ៊ុនក្នុងក្រុមហ៊ុន Richemont។

រីឯ លោក Nicky Oppenheimer ដែលក៏ជាជនជាតិអាហ្រ្វិកខាងត្បូងផងដែរនោះ និងជាអ្នកស្នងមរតកពីមហាសេដ្ឋី De Beers គឺជាមហាសេដ្ឋីលំដាប់ទី៣នៅទ្វីបអាហ្វ្រិក។ គាត់រកចំណូលបាន៤២៥លានដុល្លារចាប់តាំងពីដើមឆ្នាំនេះមក ដោយនាំឲ្យទ្រព្យសម្បត្តិសរុបរបស់គាត់ឡើង៨.៥ពាន់លានដុល្លារ។ លោក Oppenheimer បានបន្តការវិនិយោគភាគហ៊ុនឯកជននៅអាហ្វ្រិក អាស៊ី អាមេរិក និងអឺរ៉ុប តាមរយៈក្រុមហ៊ុន Stockdale Street ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ និង Tana Africa Capital ដែលមានមូលដ្ឋាននៅទីក្រុង Johannesburg៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មកស្គាល់មុខជំនួញកូនៗរបស់អ្នកឧកញ៉ា សុខ គង់ មហាសេដ្ឋីពហុជំនួញនៅកម្ពុជា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ