Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋាភិបាលស្រមោល បង្ហាញការហ្វឹកហាត់បាញ់ស្នាយពើរពីយោធាម៉ារីនអាមេរិក ក្នុងប្រទេសមីយ៉ាន់ម៉ា នៅសមរភូមិក្បែរព្រំដែនថៃ

បានផុស

នៅ

នៅថ្ងៃទី៦ ខែមីនា គេហទំព័រផ្លូវការរបស់ក្រសួងមហាផ្ទៃ និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បានបង្ហាញរូបភាពពីការបណ្តុះបណ្តាលរបស់កងម៉ារីនសហរដ្ឋអាមេរិកដល់កងកម្លាំងយុវជន នៃក្រុមប្រដាប់អាវុធការពារប្រជាជន ដើម្បីឱ្យក្លាយជាអ្នកបាញ់ស្នាយពើរ (Snipers) មុន​នឹង​​បញ្ជូនពួកគេ​ទៅកាន់​សមរភូមិ​ប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយកងទ័ពមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបន្តថា ពួកគេបានធ្វើការហ្វឹកហាត់ក្នុងរយៈពេលជិត៥ខែ ​ដើម្បីឱ្យក្លាយ​ជា​អ្នកបាញ់ស្នាយពើរ (Snipers) វ័យក្មេង ដោយត្រូវចំណាយពេលមួយខែកន្លះដើម្បីហ្វឹកហ្វឺនរាងកាយ និងរយៈពេលមួយខែកន្លះទៀតសម្រាប់ការហ្វឹកហាត់បាញ់ ហើយនិងចុងក្រោយ គឺការហ្វឹកហាត់បាញ់គ្រាប់ពិតរយៈពេលមួយសប្តាហ៍។

បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ ក្រុមយុវជនទាំងនេះ នឹងត្រូវបញ្ជូនទៅកាន់សមរភូមិប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធការពារប្រជាជន (កងទ័ពភូមិភាគ៣) ដែលកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយកងទ័ពនៅភាគខាងត្បូងមីយ៉ាន់ម៉ា និងនៅតំបន់ជាប់ព្រំដែន​ភាគ​ខាង​លិចនៃ​ប្រទេស​ថៃ៕

អត្ថបទ៖ គង់ សំអាន

ប្រភព៖ Mgronline

ចុចអាន៖ មីយ៉ាន់ម៉ា ត្រូវបានអញ្ជើញឲ្យចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម