Connect with us

សេដ្ឋកិច្ច

ស្លូវ៉ានី បង្ហាញបំណងធ្វើពាណិជ្ជកម្ម និងវិនិយោគ​វិស័យសំខាន់ៗមួយ​ចំនួនជាមួយកម្ពុជា

បានផុស

នៅ

លោកស្រី Tanja Fajon ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋស្លូវ៉ានី បានបង្ហាញអំពី​គោលបំណងក្នុងការពង្រឹងកិច្ចប្រតិបត្តិការជាមួយប្រទេសកម្ពុជាលើវិស័យពាក់ព័ន្ធមួយចំនួនដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ សុខាភិបាល ធនធានទឹក ការប្រែប្រួលអាកាសធាតុ សមភាពស្រ្តី និងវិស័យទេសចរណ៍ ដើម្បីអាចផ្តល់នូវ​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន​នៃ​ប្រទេសទាំងពីរ។ លោកស្រី បង្ហាញបំណងបែបនេះ នៅក្នុងជំនួប​ពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី ០៧ មីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសមិទ្ធផលដែលកម្ពុជាសម្រេច​បាននាពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ រួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP), កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេ​រីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាង (CKFTA) និងកម្ពុជាកំពុង​ត្រៀមនឹងចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាត​អារ៉ាប់រួមនាពេល (Cambodia-UAE CEPA) ផងដែរ។

លោកស្រី Tanja Fajon បានលើកឡើងថា បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតកូវិត-១៩ មានការថមថយ ប្រទេសនៅក្នុង​សហភាពអ៊ឺរ៉ុបមួយចំនួនបាននិងកំពុងផ្តោតការចាប់អារម្មណ៍មកកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះសាធារណ​រដ្ឋស្លូវានីបានផ្តោតការចាប់អារម្មណ៍ និងការកោតសរសើរខ្លាំងចំពោះការអភិវឌ្ឍន៍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈសុខសន្តិភាព ស្ថេរភាពនយោបាយ និងសមិទ្ធិផលសម្រេចបានធំៗជាច្រើន និងជាបន្តបន្ទាប់។

លោកស្រី ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​ប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សា​ស្ថិរភាពនយោបាយ វិបុលភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោកជំទាវ ក៏បានបង្ហាញអំពី​គោលបំណងក្នុងការបំពេញទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា និងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ​ទៅបំពេញ​ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋស្លូវាគីផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម