Connect with us

ព័ត៌មានជាតិ

​ឃុំ​ចំនួន ៣ ក្នុងស្រុកវាលវែង នឹង​ប្រែក្លាយជា​ទី​ក្រុង​ដ៏ទំនើប​នា​ពេល​ពេលអនាគត

បានផុស

នៅ

លោក​ ខូយ រីដា អភិបាល​នៃ​គណៈ អភិបាល​ខេត្ត​ពោធិ៍សាត់​បាន​បង្ហាញ​ពី​ចក្ខុវិស័យ​​ក្នុង​ការ​​ប្រែក្លាយ​​ឃុំ​ចំនួន ៣ ​ក្នុង​ស្រុក​វាលវែង ជាគោលដៅ​អភិវឌ្ឍ​ជាទីក្រុងដ៏ទំនើប​នាពេល​អនាគត។ ការ​​លើក​ឡើង​បែប​នេះ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ «ភាព​ជោគជ័យ​រយៈ​ពេល​ ៥​ ឆ្នាំ​» របស់​រដ្ឋបាល​ខេត្ត​កាលពីថ្ងៃ​អង្គារ​សប្តាហ៍​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ខូយ រីដា បាន​ឲ្យ​ដឹង​ថា ខណៈ​ពេលនេះអាជ្ញាធរ​កំពុង​រៀប​ចំ​ក្រុម​ការងារ គ្រប់​អង្គភាព​​ចម្រុះ​ពាក់​ព័ន្ធ​ចុះ​ទៅ​សិក្សា​លម្អិត​ និង​គូស​ប្លង់​​នៅ​​តាម​តំបន់​គោលដៅ​នីមួយ​ៗ។ ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់បាន​ដាក់អាទិភាព​ឃុំចំនួន ៣ ក្នុងចំណោម​ឃុំ​ចំនួន ៥ ក្នុង​ស្រុក​វាលវែងសម្រាប់​អភិវឌ្ឍ​​ប្រែក្លាយទី​ក្រុង​ទេសចរណ៍ ទី​ក្រុង​សេដ្ឋកិច្ច​ និង​ទី​ក្រុង​រដ្ឋបាល។

-ឃុំ​ថ្មដា៖ នឹង​រៀប​ចំ​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ពិសេស​ និង​ទំនាក់​ទំនង​អន្តរជាតិ​។

-ឃុំ​ប្រមោយ​៖ រៀបចំ​​ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​​ទី​ប្រជុំ​ជន​រដ្ឋបាល។

-ឃុំ​អូរសោម ៖ ប្រែ​ក្លាយ​ជា​ទីតាំង​ទេសចរណ៍​ធនធាន​ធម្មជាតិ។

លោក​ ខូយ រីដា បាន​ឲ្យ​ដឹង​បន្ថែម​ថា ដើម្បី​ប្រែក្លាយ​ជា​​គោលដៅ​សម្រាប់​អភិវឌ្ឍន៍ជា​ទី​ក្រុង​ទេសចរណ៍ ទី​ក្រុង​សេដ្ឋកិច្ច​ និង​ទី​ក្រុង​រដ្ឋបាល អាជ្ញាធរ​ខេត្ត​បាន​​គិត​គូរពង្រីក​បណ្ដាញ​អគ្គិសនី បណ្ដាញ​ទឹក​ស្អាត​ ឱ្យ​មាន​លក្ខណៈ​គ្របដណ្ដប់​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ។ ​

ពាក់ព័ន្ធការ​សម្រេច​រៀប​ចំ ឃុំ​អូរសោម ឱ្យ​ក្លាយ​ទៅ​ជា​ទីតាំង​ទេសចរណ៍​ធម្មជាតិ​​ បើតាមលោក​​អភិបាល​ខេត្ត​ដោយសារ​ស្ថានភាព​ភូមិសាស្រ្ត​ទីនោះ​រួម​ទាំង​អាកាស​ធាតុ​ខុស​ប្លែក​ពី​តំបន់ដទៃទៀត។ ម្យ៉ាង​វិញ​ទៀត ក៏​ស្ថិត​ក្រោម​ការ​ចង្អុល​បង្ហាញ​ និង​ផ្ដល់​អនុសាសន៍​បន្ថែម​ដោយ​ផ្ទាល់​ពី​លោក អូន​ ព័ទ្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ក្នុង​ការ​ប្រែក្លាយ​តំបន់​​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍។

បើតាម​លោក ខូយ រីដា ក្រោម​ការ​ខិតខំ​របស់​ខេត្ត​ នា​ពេល​អនាគតតំបន់​ទាំង ៣ នឹង​ប្រែក្លាយ​​ទៅ​ជា​ទី​ក្រុង​ដ៏​ស្អាត​​មួយ​​សម្រាប់​ខេត្ត​ពោធិ៍សាត់ ហើយ​ក៏​​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​សមាហរណកម្ម​ខេត្ត​ពោធិ៍សាត់​ចូល​​ក្នុង​ប៉ូល​សេដ្ឋកិច្ច​ទី ១ តាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥១ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម