កីឡា
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង និងស្ត្រីជាទីគោរពរបស់គាត់ទទួលបានរថយន្តថ្មីសន្លាង១គ្រឿងពីការចូលរួមប្រកួតបីស្ត្រីជាទីស្រឡាញ់ក្នុងឱកាស«ទិវាអន្តរជាតិនារី៨មីនា»នៅយប់មិញនេះដែលរៀបចំប្រកួតដោយក្រុមហ៊ុនភេសជ្ជៈឯកជនមួយ។

តាមការប្រកាសពីម្ចាស់កម្មវិធីមានបុរសនារីប្រមាណ៥០០គូបានចូលរួមប្រកួតដើម្បីក្នុងឱកាសទិវាអន្តរជាតិនារី៨មីនានេះ។ ការប្រកួតបានចាប់ផ្តើមតាំងពីវេលាម៉ោង៥ល្ងាចរហូតដល់ម៉ោងជិត៣ទៀបភ្លឺទើបបានរកឃើញអ្នកឈ្នះ។
ការប្រកួតត្រូវការសហការ កម្លាំងកាយ និងស្មារតីតស៊ូដែលស្ត្រីណាដែលលើដៃរបស់បុរសយូរជាងគេគឺជាអ្នក ហើយជាលទ្ធផល បុរសមកពីខេត្តតាកែវជាអ្នកទទួលបានចំណាត់ថ្នាក់លេខ១ ដែលទទួលបានរង្វាន់រថយន្ត១គ្រឿង និងលេខ២បានទៅកីឡាករប្រដាល់ ព្រំ សំណាងដែលត្រូវទទួលបានម៉ូតូ១គ្រឿង។

ទោះបីជាយ៉ាងណា ការប្រឹងប្រែងតស៊ូដល់ចុងបញ្ចប់ដោយប្រើពេលរហូតដល់ប្រហែលជា៨ម៉ោង កីឡាករ ព្រំ សំណាង និងស្ត្រីបីលើដៃ ក៏ត្រូវបានអ្នករៀបចំកម្មវិធីផ្តល់រង្វាន់រថយន្ត១គ្រឿងដែរដើម្បីបញ្ជាក់ពីការព្យាយាម និងតស៊ូដល់ទីបញ្ចប់។

ក្រោយចប់ការប្រកួត ព្រំ សំណាង បាននិយាយថា ខ្លួនមានអាការស្ពឹកដៃ បន្ទាប់ពីបីបានប្រហែលជា២ម៉ោង ប៉ុន្តែខ្លួនបានតាំងចិត្តតស៊ូ និងមិនលះបង់ដើម្បីឈានដល់ចុងក្រោយ។ ទោះជាយ៉ាងណា សំណាងបានរង្គើ ដោយសារនឿយហត់អស់កម្លាំងខ្លាំងពេកទើបទទួលបានចំណាត់ថ្នាក់លេខ២៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ