Connect with us

សេដ្ឋកិច្ច

លោក ថោង ខុន៖ ការតាំង និងលក់ផលិតផលខ្មែរ​ក្នុងពិព័រណ៍បុណ្យទន្លេ គឺជាការនាំចេញ​នៅនឹងកន្លែង

បានផុស

នៅ

ផលិតផលខ្មែរជាង៥០០មុខ ត្រូវបានដាក់តាំងបង្ហាញ និងលក់ក្នុងឱកាសបុណ្យទន្លេនៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី ០៨-១០ ខែមីនា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានលើកឡើងថា ការរៀបចំពិព័រណ៍ផលិតផលនេះ គឺជាការនាំចេញនៅនឹងកន្លែង និងជួយលើកស្ទួយ​ផលិតផលក្នុងស្រុក សម្រាប់ប្រជាកសិករខ្មែរ។ លោកឡើងថា ការនាំចេញនៅនឹងកន្លែង សំដៅគាំទ្រ​ដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិត​តាមរយៈទីផ្សារទេសចរណ៍។

លើសពីនេះទៀត លោករដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ទេសចរណ៍នេះ គឺមានការ​តាំងពិព័រណ៍សមិទ្ធិផល មហោស្រពម្ហូបអាហារ ភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផល​សហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម ផលិតផលរបស់សហគមន៍ ដែលមាន​ស្ដង់សរុបចំនួន៣០០ស្តង់។

លោក ថោង ខុន គាំទ្រចំពោះការចូលរួមតាំងពិព័រណ៍ផលិតផលខ្មែរក្នុងស្រុកនៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ដូចជា ពិព័រណ៍ទេសចរណ៍ ពិធីបុណ្យធំៗមានបុណ្យទន្លេ បុណ្យសមុទ្រជាដើម ដើម្បីបង្ហាញដល់ភ្នែកអ្នកទេសចរ នូវសមិទ្ធិផល​ផ្សេងៗ ដែលជាការផលិតដោយដៃកូនខ្មែរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៧ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម