Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ស្នើបន្ថែមពន្ធ ២៥ ភាគរយទៀតលើអ្នកមានៗ អាមេរិក

បានផុស

នៅ

លោក ចូ បៃដិន នឹងស្នើឲ្យសភាអាមេរិកបន្ថែមពន្ធអប្បបរមា ២៥ ភាគរយទៀតលើមហាសេដ្ឋីអាមេរិក ក្នុងលក្ខខណ្ឌនៃការដំឡើងពន្ធជាបន្តបន្ទាប់លើបុគ្គល និងសាជីវកម្មដែលមានទ្រព្យសម្បត្តិច្រើន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសារព័ត៌មាន Bloomberg បានចុះផ្សាយថា ផែនការដំឡើងពន្ធរបស់លោក បៃដិន នឹងកើនឡើងជិតទ្វេដងនៃពន្ធបង្កើនដើមទុនសម្រាប់ការវិនិយោគពី ២០ ភាគរយទៅ ៣៩.៦ ភាគរយ ។

ជាមួយគ្នានោះ លោក បៃដិន នឹងបង្ហាញផែនការថវិការបស់លោក ស្របពេលគណបក្សសាធារណរដ្ឋ និងសេតវិមានកំពុងប្រឈមមុខដាក់គ្នាលើការដំឡើងបំណុល និងចំនួនទឹកប្រាក់សរុបដែលរដ្ឋាភិបាលសហព័ន្ធត្រូវបានអនុញ្ញាតឲ្យខ្ចី ចំពេលបំណុលជាតិមានចំនួន ៣១ ពាន់ពាន់លានដុល្លារ ។

លោក បៃដិន អះអាងថា ផែនការរបស់លោកនឹងកាត់បន្ថយឱនភាពជិត ៣ ពាន់ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ឆ្នាំ ដែលភាគច្រើនតាមរយៈការដំឡើងពន្ធ ។ ទន្ទឹមនឹងនោះ លោកទទួលស្គាល់ថា ការដំឡើងពន្ធ​ នឹងប៉ះពាល់ដល់ប្រជាជនអាមេរិក ប៉ុន្តែមួយចំនួនតូចប៉ុណ្ណោះ ហើយអ្នកដែលមានប្រាក់ចំណូលប្រចាំឆ្នាំតិចជាង ៤០ ម៉ឺនដុល្លារ មិនតម្រូវឲ្យបង់បន្ថែមឡើយ ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន លោក បៃដិន ក៏បានស្នើដំឡើងពន្ធលើប្រាក់ចំណូលអប្បបរមារបស់មហាសេដ្ឋី ដើម្បីធានាថា គ្រួសារដែលមានទ្រព្យសម្បត្តិលើសពី ១០០ លានដុល្លារ ត្រូវបង់ពន្ធយ៉ាងតិច ២០ ​ភាគរយលើប្រាក់ចំណូល និងប្រាក់ចំណេញដែលមិនទាន់សម្រេចបានពីការវិនិយោគ ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ ​Al Jazeera

ចុចអាន ៖ អូស្ត្រាលី ត្រៀមទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន ៥ គ្រឿងពី អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទីutes មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ២ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម