Connect with us

ព័ត៌មានអន្ដរជាតិ

ត្រីបាឡែនអូកា ២ ក្បាលស៊ីថ្លើមត្រីឆ្លាម ១៩ ក្បាលនៅអាហ្វ្រិកខាងត្បូង

បានផុស

នៅ

ត្រីបាឡែនអូកាមួយគូបានចាប់សត្វត្រីឆ្លាម ១៩ ក្បាលប្រភេទស្រកី ៧ ដើម្បីស៊ីថ្លើមតែមួយមុខគត់ ហើយទុកសាកសពចោលនៅឆ្នេរសមុទ្រ Pearly ក្នុងភូមិមួយស្ថិតនៅអាហ្វ្រិកខាងត្បូង ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាវាមិនមែនជាលើកទីមួយឡើយដែលអូកាធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះទេ កាលពីឆ្នាំ ២០១៧ វាធ្លាប់វាយប្រហារត្រីឆ្លាម ៨ ក្បាលប្រភេទ Great White ម្ដងរួចមកហើយ ។ ក្នុងដំណើរការប្រមាញ់អូកាប្រើកន្ទុយដ៏ធំរបស់វាទះត្រីឆ្លាមឲ្យបាត់បង់ស្មារតី រួចផ្ងារខ្លួនទើបសម្រេចការវាយប្រហារដោយជោគជ័យ ។

ជាក់ស្ដែងថ្លើមត្រីឆ្លាមមានសារធាតុចិញ្ចឹម ខ្លាញ់ និងវីតាមីនខ្ពស់បំផុត ជាពិសេសវានឹងអណ្ដែតពេលត្រីឆ្លាមងាប់ខុសពីគ្រឿងក្នុងផ្សេងៗដែលធ្លាក់ទៅក្រោមធ្វើឲ្យអូកាពិបាកស៊ី ។

អ្នកជំនាញបានឲ្យដឹងថាសកម្មភាពប្រមាញ់ទ្រង់ទ្រាយធំនេះគឺជាការរៀនសូត្រមុនក្លាយជាឃាតកដ៏ពូកែ ហើយពួកវាចូលចិត្តធ្វើការជាក្រុមណាស់​ ព្រោះងាយស្រួលព្រួតគ្នាបំភ័យត្រីឆ្លាមឲ្យពិបាកតដៃ ដោយឡែកករណីខាងលើបង្កការព្រួយបារម្ភជាខ្លាំងចំពោះប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក ៕

ប្រែសម្រួល ៖ វារី

ប្រភព​ ៖ livescience

ចុចអាន ៖ រន្ធត់! ក្មេងស្រីម្នាក់ ត្រូវត្រីឆ្លាមខាំដាច់ដៃ នៅសមុទ្រប្រេស៊ីល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ នាទីutes មុន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាង ស្ថានភាពវិនិយោគនៅកម្ពុជា នឹងមានកំណើននៅឆ្នាំខាងមុខ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីកសិកម្មអះអាង ផលិតកម្មជីក្នុងស្រុកជួយកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត

ព័ត៌មានជាតិ១២ ម៉ោង មុន

សមត្ថកិច្ចបន្តរឹតបន្តឹង​ក្រុមជនបង្កបទល្មើសអសន្តិសុខសង្គមនានា ក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកជំនាញភាសាបាលី ពន្យល់ពីអក្សរបាលីដែលមាន ក/ន នៅខាងចុង “មគ្គុទ្ទេសក៍” និង “មគ្គុទ្ទេសន៍” តើខុសគ្នាបែបណាខ្លះ?

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក នេត្រ ភក្រ្តា ស្នើអ្នកសារព័ត៌មានលុប បំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម