Connect with us

ព័ត៌មានអន្ដរជាតិ

WHO បណ្តេញ​មន្ត្រីកំពូល​ប្រចាំ​តំបន់​អាស៊ី​ចេញពីតំណែង

បានផុស

នៅ

អង្គការសុខភាពពិភពលោក​ (WHO) បានបណ្តេញមន្ត្រីកំពូលរបស់ខ្លួនប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិច គឺលោក Takeshi Kasai ចេញពីតំណែង ដោយសារតែរើសអើងពូជសាសន៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដកលោក Kasai ចេញពីតំណែងបានកើតឡើង បន្ទាប់ពីការស៊ើបអង្កេតរបស់សារព័ត៌មាន AP ក្នុងឆ្នាំ ២០២២ តាមរយៈការដាក់ពាក្យបណ្តឹងពីបុគ្គលិក WHO ជាង ៣០ នាក់ទៅកាន់មេដឹកនាំជាន់ខ្ពស់របស់ខ្លួន និងសមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការ ដោយចោទប្រកាន់លោក Kasai ថាបានរើសអើងពូជសាសន៍លើបុគ្គលិករបស់លោក ដោយធ្វើការស្តីបន្ទោសលើការកើនឡើងនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសប៉ាស៊ីហ្វិកមួយចំនួនថា ខ្វះសមត្ថភាព ដោយសារតែបញ្ហាវប្បធម៌ ពូជសាសន៍ និងកម្រិតសេដ្ឋកិច្ចសង្គមទាប ។

ចំពោះបញ្ហានេះ លោក Kasai ធ្លាប់បានបដិសេធថា មិនបានប្រព្រឹត្តខុសនោះឡើយ ខណៈដែលរដ្ឋាភិបាល ជប៉ុន ដែលគាំទ្រការតែងតាំងលោក Kasai សម្រាប់តួនាទីនេះ ក៏បានបដិសេធដូចគ្នា ។

គួរឲ្យដឹងថា លោក Kasai គឺជាវេជ្ជបណ្ឌិតជនជាតិជប៉ុន ហើយបានផ្លាស់ប្ដូរទៅធ្វើការនៅអង្គការសុខភាពពិភពលោក អស់រយៈពេលជាង​ ១៥ ឆ្នាំ​មកហើយ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ CNBC

ចុចអាន ៖ ចិន ជំរុញឲ្យ WHO ទៅស៊ើបរកប្រភពដើម កូវីដ នៅ អាមេរិក វិញម្តង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម