Connect with us

ព័ត៌មានជាតិ

ស៊ីម៉ាក់បន្តបោសសម្អាតមីន និងសំណល់សង្គ្រាម​នៅខេត្តចំនួន៣ ក្រោមគម្រោងជំនួយចិន

បានផុស

នៅ

អង្គភាពស៊ីម៉ាក់ បានរៀបចំពិធីប្រកាសបើកការដ្ឋានប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅខេត្តចំនួន៣ បន្ថែមទៀត រួមមាន ខេត្តសៀមរាប កំពង់ធំ និងខេត្តព្រះវិហារ ក្រោមគម្រោងជំនួយចិន​លុបបំបាត់​គ្រាប់មីននៅកម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅស្រុកស្វាយលើ ខេត្តសៀមរាបក្រោមអធិបតីភាពស​ម្តេចពិជ័យ​សេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក WANG Wentian ឯកអគ្គរដ្ឋទូត​នៃសា​ធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថាគម្រោងជំនួយឥតសំណង​របស់រដ្ឋាភិបាល​នៃសាធារណរដ្ឋចិននេះ បានផ្ដល់ជូនអង្គភាពCMAC ចំនួនពីរដំណាក់កាលរួចមកហើយ ចាប់ពីឆ្នាំ​២០១៨ ដល់ឆ្នាំ២០២២ មានថវិកាសរុបចំនួន១០លានដុល្លារ អាមេរិក។ ជាលទ្ធផលទាំងពីរដំណាក់កាលនេះ អង្គភាពCMACបានធ្វើការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន ៧៤.៩២២.៧៨៤ម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសរុបចំនួន៧១.៥៥៨គ្រាប់។

គម្រោងនេះក៏បានរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ​សរុបចំនួន ២១៤.៦៦១គ្រួសារ។

លោកបានបន្តថា ចំពោះជំនួយដំណាក់កាលទី៣នេះ រដ្ឋាភិបាលចិន បានសម្រេចផ្ដល់ហិរញ្ញប្បទានឥតសំណង​ជូនដល់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រអង្គភាព CMAC ក្នុងឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្ដខេត្តចំនួន០៣ រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលមានទឹកប្រាក់ចំនួនចំនួន ៤.៤លានដុល្លារអាមេរិក ដែលជំនួយនេះ​ជាឆ្នាំទី១ នៃគម្រោងកម្មវិធីមានរយៈពេល៣ឆ្នាំ (២០២៣-២០២៥) មានថវិកាសរុបចំនួន ១៣.២លានដុល្លារអាមេរិក​ គ្រោងរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅខេត្តទាំង៣ខាងលើជាង ១០០គីឡូម៉ែតក្រឡា។

បើតាមលោក រតនា គម្រោងជំនួយនេះ សំដៅបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រភេទ។ លោកថា សម្រាប់ជំនួយមនុស្សធម៌នេះ មិនត្រឹមតែលុបបំបាត់ការភ័យខ្លាចចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីន និងគ្រាប់មិន​ទាន់ផ្ទុះសំណល់សង្គ្រាមបង្កើនសុខសន្តិភាពផ្លូវកាយផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញ​ការអភិវឌ្ឍ​សេដ្ឋ​កិច្ចគ្រួសារ និងសង្គមកម្ពុជាកាន់តែរីកចំរើនខ្លាំងក្លាថែមទៀត។

គួរបញ្ជាក់ថា អង្គភាពស៊ីម៉ាក់បានចាប់ផ្ដល់ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម​គិតត្រឹមចុងឆ្នាំ​២០២២​កន្លងទៅក្នុងខេត្តសៀមរាប រំដោះបានផ្ទៃដីចម្ការមីន និងចម្ការគ្រាប់សរុបចំនួន ៥១.៧៩០.៨៦៥  ម៉ែត្រក្រឡា រុករកឃើញកម្ទេចចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន២៩.១៨៥គ្រាប់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម