Connect with us

សេដ្ឋកិច្ច

កំពង់ផែពហុបំណងកំពង់ឆ្នាំង ជំរុញសក្តានុពល​ដឹកជញ្ជូនទំនិញ​បង្កើនចរន្តសេដ្ឋកិច្ចជាតិ

បានផុស

នៅ

កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នឹងក្លាយជាច្រកដឹកជញ្ជូនទំនិញតាមផ្លូវទឹកចំកណ្តាលប្រទេស​កម្ពុជា បន្ទាប់ពីសាងសង់រួចរាល់ឆាប់ៗនេះ អាចជួយកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ការងារប្រមាណ ១ពាន់ ទៅ ១ពាន់ ៥០០នាក់ ដល់ប្រជាពលរដ្ឋក្នុងតំបន់ និងនាំចេញទំនិញទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានបញ្ជាក់ថា ការរៀបចំឱ្យមានជាកំពង់ផែ និងមណ្ឌលភស្តុភារ​កម្មនេះ គឺក្នុងគោលបំណងជំរុញការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកក្នុងប្រទេស ព្រមទាំងដឹកជញ្ជូន និងនាំចេញ​កសិផលពីខេត្តកំពង់ឆ្នាំង ខេត្ត ពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក ដោយកាត់បន្ថយការចំណាយពេលវេលា និងសោហ៊ុយក្នុង​ការដឹក​ជញ្ជូន ជាពិសេសគឺកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងការខូចខាត។

លោកលើកឡើងបែបនេះ នៅក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណង និងមណ្ឌល​ភស្តុភារ​កម្ម ស្ថិតនៅក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង កំពង់ឆ្នាំង នៅថ្ងៃទី៩ ខែមីនានេះ។

សូមបញ្ជាក់ថា កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ជាគម្រោងវិនិយោគ របស់ក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd របស់អ្នកឧកញ៉ា ទ្រី ភាព ក្នុងគម្រោងទុនចន្លោះ៣០០ ទៅ ៥០០លានដុល្លារ នៅលើផ្ទៃដីជាង ១០០ហិកតា ដែលគ្រោងនឹងបង្កើតនូវសេវាកម្មផ្សេងៗ រួមមាន៖  កំពង់ផែដឹកជញ្ជូនទំនិញ, មណ្ឌលសន្និធិប្រេង, រមណីយដ្ឋានទេសចរណ៍ និងតំបន់សេដ្ឋកិច្ចពិសេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អតិផរណាខែកុម្ភៈរបស់អាមេរិក ថយចុះ​មកត្រឹម ២,៨ ភាគរយ

ព័ត៌មានជាតិ៦ នាទីutes មុន

ការប្រឡងប្រជែងស្មូតកំណាព្យ តែងនិពន្ធ គឺជាការបន្តមរតកនៅក្នុងអក្សរសាស្រ្តខ្មែរ

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចុះពិនិត្យមើលទីតាំងត្រៀមប្រារព្ធពិធីបុណ្យទន្លេលើកទី ៩ ឆ្នាំ ២០២៥ នៅសួនច្បារមាត់បឹងតាកែវ

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្ពុជាបញ្ចប់វិធានការ ហាមឃាត់ការនាំចូលសាច់បង្កក បន្ទាប់ពីអនុវត្តមួយឆ្នាំ

ព័ត៌មានជាតិ១៧ នាទីutes មុន

កម្ពុជានឹងបង្កើតស្ថាប័នកេរដំណែលសាលាក្ដីខ្មែរក្រហម ដើម្បីលើកកម្ពស់យុត្តិសាស្រ្តដ៏មានតម្លៃរបស់សាលាក្ដីកូនកាត់នេះ

Sokha Hotels

ព័ត៌មានពេញនិយម