Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសបង្កើនការចំណាយយោធា ធំបំផុតក្នុងប្រវត្តិសាស្រ្ត 

បានផុស

នៅ

កញ្ចប់ថវិកាឆ្នាំ២០២៤ របស់ប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងបង្កើនការចំណាយយោធាដល់កម្រិតកំណត់ត្រា ៨៤២ពាន់លានដុល្លារ។ នេះបើយោងតាមព័ត៌មាន ដែលចេញផ្សាយដោយសេតវិមាននៅថ្ងៃសុក្រទី១០ខែមីនា។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន, កញ្ចប់ថវិកានេះ នឹងរួមបញ្ចូលទាំងការវិនិយោគចំនួន៩.១ពាន់លានដុល្លារ ក្នុងគម្រោង Pacific Deterrence Initiative របស់មន្ទីរបញ្ចកោណ ដែលមានគោលបំណងជំរុញវត្តមានរបស់សហរដ្ឋអាមេរិក នៅតំបន់ប៉ាស៊ីហ្វិក ដើម្បីប្រឆាំងនឹងប្រទេសចិនផងដែរ។

ទន្ទឹមនោះ ទំនើបភាវូបនីយកម្មនៃឃ្លាំងអាវុធនុយក្លេអ៊ែររបស់អាមេរិក នឹងបន្ថែមទឹកប្រាក់ចំនួន ៣៧.៧ពាន់លានដុល្លារទៀត ខណៈការចំណាយលើការសាងសង់នាវា និងការវិនិយោគនៅក្នុងបច្ចេកវិទ្យាសំខាន់ៗ​ មិនទាន់បញ្ជាក់ចំនួនប្រាកដនោះទេ។

យ៉ាងណាក្តី សេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីសេតវិមានលើកឡើងថា ថវិការបស់លោក បៃដិន ក៏នឹងរួមបញ្ចូលទាំង ៦ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែនផងដែរ ថ្វីបើមិនទាន់ច្បាស់ក៏ដោយ។

ទោះមិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានចេញផ្សាយជាសាធារណៈ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិ Lloyd Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចំណាយសរុបនឹងបន្ថែមរហូតដល់ ៨៤២ពាន់លានដុល្លារអាមេរិក។ នេះតំណាងឲ្យការកើនឡើងចំនួន២៦ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន និងជិត១០០ពាន់លានដុល្លារបើធៀបនឹងឆ្នាំ២០២១។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin

យោងតាមតួលេខថ្មីបំផុតពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានឲ្យដឹងថា សហរដ្ឋអាមេរិក បានចំណាយលើវិស័យយោធារបស់ខ្លួននៅឆ្នាំ២០២១ ច្រើនជាងប្រទេសចំនួនប្រាំបួនបូកបញ្ចូលគ្នាទៅទៀត។

វិទ្យាស្ថាននេះកត់សម្គាល់ថា ថ្វីបើថវិការបស់យោធា បានកើនឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៥ និងច្រើនជាងទ្វេដងចាប់តាំងពីឆ្នាំ២០០២ក៏ដោយ ប៉ុន្តែរដ្ឋបាលរបស់សហរដ្ឋអាមេរិក បានកាត់បន្ថយមូលនិធិសម្រាប់ការផ្គត់ផ្គង់អាវុធចំនួន៦,៤% ចន្លោះឆ្នាំ២០១២ដល់ឆ្នាំ២០២១ និង ៥,៤% ចន្លោះឆ្នាំ២០២០ដល់ឆ្នាំ២០២១៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចារកម្មអាមេរិក ព្រួយបារម្ភអំពីហានិភ័យបង្កឡើងដោយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ៣ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៤ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម